USGS៖ រញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ កើតមាននៅកោះតៃវ៉ាន់

2025/06/12 03:10:31 am        162


ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា រញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ បានកើតមាននៅកោះតៃវ៉ាន់ នាថ្ងៃពុធ (ទី១១ ខែមិថុនា) នេះ ដោយអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា អគារនានា បានញ័រនៅក្នុងរដ្ឋធានីតៃប៉ិ។

USGS បានឲ្យដឹងថា រញ្ជួយដីនេះបានកើតឡើងនៅជម្រៅប្រហែល ៣១គីឡូម៉ែត្រ ពីឆ្នេរភាគខាងកើត ដែលមានចម្ងាយ ៧១គីឡូម៉ែត្រ នៅភាគខាងត្បូងនៃទីក្រុង Hualien។ ហើយនាយកដ្ឋានពន្លត់អគ្គិភ័យ Taitung បានប្រាប់សារព័ត៌មាន AFP ថា ភ្លាមៗនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាត ឬជនរងគ្រោះនៅឡើយទេ។

អ្នកពន្លត់អគ្គភ័យនៅទីក្រុងឆ្នេរ Chenggong បាននិយាយថា៖ «នៅពេលដែលរញ្ជួយដី បានកើតឡើង អេក្រង់កុំព្យូទ័រ និងកង្ហារញ័រយ៉ាងខ្លាំង»។ លោកបានប្រាប់សារព័ត៌មាន AFP បន្ថែមថា៖ «វាមានកម្រិតខ្លាំងជាងការរញ្ជួយមុនៗ។ ភ្លាមៗ ខ្ញុំបានគិតរត់ចេញខាងក្រៅអគារ»។

គួររំលឹកថា គ្រោះរញ្ជួយដីដ៏ធំចុងក្រោយ បានកើតឡើងនៅក្នុងខែមេសា ឆ្នាំ២០២៤ នៅពេលដែលកោះនេះត្រូវបានវាយប្រហារដោយរញ្ជួយដីកម្រិត ៧,៤រិចទ័រ ដែលក្រុមមន្ត្រីបាននិយាយថា ជាការរញ្ជួយខ្លាំងបំផុតជាលើកដំបូង ក្នុងរយៈពេល ២៥ឆ្នាំ។ យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុកាណ៍រញ្ជួយដីនោះ ដែលបានបង្កឲ្យមានបំណាក់ដី និងធ្វើឲ្យអគារខូចខាតយ៉ាងធ្ងន់ធ្ងរ នៅជុំវិញទីក្រុង Hualien៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm