សេតវិមាននិយាយថា លោក Trump នៅតែបើកចំហទទួលយកការទាក់ទងជាមួយមេដឹកនាំកូរ៉េខាងជើង

2025/06/12 08:40:46 am        67

សេតវិមានបាននិយាយកាលពីថ្ងៃពុធ (១១ មិថុនា) ថា លោកប្រធានាធិបតីអាមេរិក Donald Trump នឹងស្វាគមន៍ការប្រាស្រ័យទាក់ទងជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បន្ទាប់ពីមានទំនាក់ទំនងមិត្តភាពជាមួយលោក Kim ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ប្រាប់អ្នកយកព័ត៌មានថា "លោកប្រធានាធិបតី Trump នៅតែបើកចំហទទួលយកការឆ្លើយឆ្លងជាមួយលោក Kim Jong Un"។ លោកស្រីលើកឡើងបែបនេះដើម្បីឆ្លើយតបនឹងរបាយការណ៍មួយពីគេហទំព័រតាមដានកូរ៉េខាងជើង NK News មានមូលដ្ឋាននៅទីក្រុងសេអ៊ូល ដែលរាយការណ៍ថា គណៈប្រតិភូកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ ក្រុងញូវយ៉ក បានបដិសេធម្តងហើយម្តងទៀតមិនទទួលយកលិខិតពីលោក Trump ទៅកាន់លោក Kim។

គួររម្លឹកថា លោក Trump និងលោក Kim បានរៀបចំកិច្ចប្រជុំកំពូលចំនួន ៣ដង អំឡុងអាណត្តិដំបូងឆ្នាំ ២០១៧-២០២១ របស់លោក Trump ហើយបានផ្លាស់ប្តូរនូវអ្វីដែលលោក Trump ហៅថា លិខិត "ដ៏ស្រស់ស្អាត" មួយចំនួន។ នៅក្នុងខែមិថុនា ឆ្នាំ២០១៩ លោក Trump បានឈានជើងចូលទឹកដីកូរ៉េខាងជើងមួយរយៈខ្លី ពីតំបន់គ្មានយោធាជាមួយកូរ៉េខាងត្បូង។

យ៉ាងណាក៏ដោយ មានវឌ្ឍនភាពតិចតួចណាស់ត្រូវបានធ្វើឡើង ក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយលោក Trump បានទទួលស្គាល់កាលពីខែមីនាថា ទីក្រុងព្យុងយ៉ាងគឺជា "មហាអំណាចនុយក្លេអ៊ែរ"។ ចាប់តាំងពីជំនួបកំពូលអាណត្តិទីមួយរបស់លោក Trump ជាមួយលោក Kim បានបញ្ចប់មក កូរ៉េខាងជើងមិនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់មកកិច្ចចរចាវិញទេ៕



អត្ថបទដែលទាក់ទង

ស្ថានទូតអ៊ីស្រាអែលបិទស្ថានទូតនៅទូទាំងពិភពលោក ក្រោយវាយប្រហារអ៊ីរ៉ង់
2025/06/13 08:48:01 pm        1
តម្លៃប្រេងអឺរ៉ុបហក់ឡើងខ្ពស់ ក្រោយអ៊ីស្រាអែលវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
2025/06/13 08:29:43 pm        1
នាយករដ្ឋមន្រ្តីប៉ូឡូញ៖ ស្ថានភាពនៅមជ្ឈិមបូព៌ាបង្ហាញពីតម្រូវការវិនិយោគសមត្ថភាពការពារជាតិ
2025/06/13 08:22:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​TOP STORY សម្ដេចធិបតី៖បញ្ហាប្រាសាទតាមាន់ធំ, តាមាន់តូច, តាក្របី តំបន់មុំបី និងបញ្ហាបិទព្រំដែនជាឯកតោភាគីរបស់ថៃនឹងមិនត្រូវលើកយកមកនិយាយក្នុងកិច្ចប្រជុំ JBC ស្អែកនេះទេ!

2025/06/13 10:29:17 pm
​TOP STORY សម្ដេចតេជោ អំពាវនាវដល់មិត្តបរទេសលើកទឹកចិត្តភាគីថៃឱ្យទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមផ្លូវតុលាការ ICJ ខណៈបើមិនដោះស្រាយទេ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ
2025/06/13 10:14:40 pm
​ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
2025/06/13 09:22:44 pm
​រដ្ឋមន្ត្រីសុខាភិបាល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ខេត្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ ស្វែងយល់អំពីឱកាសបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល
2025/06/13 09:17:31 pm
​ស្ថានទូតអ៊ីស្រាអែលបិទស្ថានទូតនៅទូទាំងពិភពលោក ក្រោយវាយប្រហារអ៊ីរ៉ង់
2025/06/13 08:48:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/13 03:49:41 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/06 12:51:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/12 10:07:43 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am