លោកTrump ជឿជាក់តិចតួចលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈក្រុងតេអេរ៉ង់ព្រមានប្រឆាំងសកម្មភាពយោធា

2025/06/12 03:46:28 pm        239

យោងតាមបទសម្ភាសន៍ចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ បានឲ្យដឹងថា   លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកមានការជឿជាក់តិចតួចប៉ុណ្ណោះថា អ៊ីរ៉ង់នឹងយល់ព្រមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន។

តបទៅនឹងការគំរាមរបស់អាមេរិក អ៊ីរ៉ង់ បានគំរាមបកវិញពីការវាយប្រហារលើមូលដ្ឋាទ័ពអាមេរិកក្នុងតំបន់ បើជម្លោះយោធាកើនឡើង ហើយបើការចរចានុយក្លេអ៊ែរបរាជ័យ ។  

លោក Trump បានប្រាប់កម្មវិធី "Pod Force One"របស់សារព័ត៌មានNew York Post កាលពីថ្ងៃចន្ទសប្ដាហ៍នេះ នៅពេលសួរថាតើរូបលោកគិតថាលោកអាចធ្វើឱ្យអ៊ីរ៉ង់យល់ព្រមបិទទ្វារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដែរទេ លោកបានឆ្លើយថា លោកមិនដឹងទេ។លោកបានគិតដូច្នេះ ហើយលោកមានទំនុកចិត្តកាន់តែតិច។

ការថ្លែងរបស់លោកបានកើតឡើងនៅមុនការគ្រោងទុកជុំទីប្រាំមួយនៃកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់-អាមេរិក ដែលនឹងកើតឡើងនៅថ្ងៃអាទិត្យសប្ដាហ៍នេះ។



លោក Trump បាននិងកំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ដើម្បីដាក់កម្រិតលើសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានគំរាមទីក្រុងតេអេរ៉ង់ ជាមួយនឹងការទម្លាក់គ្រាប់បែក ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចទេនោះ។

លោកបានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទថាលោកបានពិភាក្សាបញ្ហាអ៊ីរ៉ង់ជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ហើយបាននិយាយថាការពិភាក្សាជាមួយអ៊ីរ៉ង់គឺលំបាក ។ អ៊ីស្រាអែលកំពុងទទូចថា កិច្ចព្រមព្រៀងណាមួយត្រូវរួមបញ្ចូលទាំងការបិទទាំងស្រុងនៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់។

លោក Trump បាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអែរឡើយ ទោះបីជាកិច្ចព្រមព្រៀងត្រូវបានសម្រេចឬអត់ក៏ដោយ។ លោកថាប៉ុន្តែវានឹងល្អជាងក្នុងការធ្វើកិច្ចការនេះ ដោយគ្មានសង្គ្រាម និងគ្មានមនុស្សស្លាប់ យ៉ាងណា លោកគិតថាលោកមើលមិនឃើញកម្រិតនៃយល់ព្រមសម្រាប់ពួកគេក្នុងការធ្វើកិច្ចព្រមព្រៀងនោះទេ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm