សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​បាន​នឹង​កំពុង​ការពារ​សិទ្ធិ​ផលប្រយោជន៍​ជូន​កម្មករ​

2021/12/24 12:24:34 am        27

​ភ្នំពេញ៖ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា រយៈពេល ១៤​ឆ្នាំ​មក​នូវ​នៅតែ​បន្ត​កិច្ចការ​ស្នូល​របស់​ខ្លួន​។ កិច្ចការ​ស្នូល​នេះ គឺ​សំដៅ​លើ​ការ​ចូល​រួមជាមួយ​ក្រសួង​ការងារ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ការពារ​សិទ្ធិ​ផលប្រយោជន៍​ស្របច្បាប់​ជូន​កម្មករ​កម្មការិនី​។ នេះ​ជាការ​លើកឡើង​របស់ ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ក្នុង​ឱកាស​អបអរសាទ​រ ខួប ១៤​ឆ្នាំ នៃ​ការបង្កើត​។​

​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​ចាប់កំណើត​កាលពី​ឆ្នាំ ២០១៧ កន្លងទៅ ដោយមាន​សមាជិក ជាង​៥​ម៉ឺន​នាក់ ហើយ​រីកដុះដាល​រហូតដល់​ជាង ៥០​ម៉ឺន​នាក់​គិត​ត្រឹម​ពេល​បច្ចុប្បន្ន​។ នេះ​ជា​ការ​លើកឡើង​របស់ លោក សួង ហួត ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​។​

​លោក​បញ្ជាក់​ថា រយៈពេល ១៤​ឆ្នាំ​មកនេះ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា គឺ​នៅតែ​បន្ត​កិច្ចការ​ស្នូល​របស់​ខ្លួន ដើម្បី​ការពារ​សិទ្ធិ​ផលប្រយោជន៍​ស្របច្បាប់​ជូន​កម្មករ និង​លើក​តម្កើង​កម្រិតជីវភាព​កម្មករ​ឱ្យ​មាន​ភាពប្រសើរ​។ លើសពីនេះ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ជាការ​រួមគ្នា​ជា​ធ្លុង​មួយ ក្នុង​ការ​កែលម្អ​លក្ខខណ្ឌ​ការងារ លើកកម្ពស់​សុខុមាលភាព​កម្មករ ក៏ដូចជា​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​កម្ពុជា​។

​ពាក់ព័ន្ធ​នឹង​វត្តមាន របស់ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ឯកឧត្តម សោម អូន រដ្ឋលេខាធិការ​ក្រសួង​ការងារ តំណាង​ឯកឧត្ដម រដ្ឋមន្ត្រី ក៏បាន​កោត​ស​សើរ​ចំពោះ​កិច្ចការ​កន្លងមក របស់​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ អប់រំ អនុវត្ត​ច្បាប់ និង​បទដ្ឋាន​គតិ​យុទ្ធ​ផ្សេងៗ ដែល​ជា​ការរួមចំណែក​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករ​និយោជិត​។​

​ឯកឧត្តម​ក្នុងនាម​តំណាងឱ្យ​ក្រសួង​ការងារ ក៏​ផ្ដល់​ជា​អនុសាសន៍​ជូន​ដល់ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា ត្រូវ​បន្ត​អនុវត្ត​សកម្មភាព​ឱ្យបាន​ត្រឹមត្រូវ ស្របតាម​ច្បាប់​ស្ដីពី​ការងារ ច្បាប់​ស្ដីពី​សហជីព លក្ខន្តិកៈ​សហជីព និង​ត្រូវ​បន្ត​ជា​ដៃគូ​ជាមួយ​ក្រសួង​ការងារ ដើម្បី​រួមចំណែក​ថែរក្សា​សុខសន្តិភាព សណ្ដាប់ធ្នាប់​សាធារណៈ បរិយាកាស​វិនិយោគ និង​បន្ត​អប់រំ​ផ្សព្វផ្សាយ ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩​នៅ​កន្លែង​ការងារ​៕ ​អត្ថបទ​៖ គឹម​ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm