សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចុះពិនិត្យ​ស្ថានភាព​ជីវភាព​រស់នៅ​លោកយាយ​ម្នាក់​ជួប​ការ​លំបាក​នៅ​បាត់ដំបង

2025/06/12 05:39:00 pm        154

បន្ទាប់ពីបានឃើញព័ត៌មានក្នុងបណ្តាញសង្គម មានគ្រួសារមួយក្នុងស្រុកថ្មគោល មាន​ជីវភាព​ខ្វះ​ខាត​ខ្លាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ ​ខែមិថុនា ២០២៥ បានចាត់មន្ត្រីទីស្នាក់ការកណ្តាល សហការជាមួយ សាខាកាក​បាទ​ក្រហម​កម្ពុជា ខេត្តបាត់ដំបង អនុសាខាស្រុកថ្មគោល និងអាជ្ញាធម៌មូលដ្ឋានចុះពិនិត្យជាក់ស្តែង អំពី​ស្ថានភាពគ្រួសារលោកយាយ ឯក យិន អាយុ៦៥ឆ្នាំ រស់ភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុក​ថ្ម​គោល ខេត្តបាត់ដំបង។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី ព្រមទាំង​មាន​ចូល​រួម​ពី​ឯកឧត្តម​ ផេង សិទ្ធី សមាជិកគណៈកម្មាធិការ សាខាខេត្តបាត់ដំបង អនុសាខាស្រុកថ្មគោល បាន​ចុះ​សួរ​សុខទុក្ខ និងនាំយកអំណោយជូន លោកយាយ ឯក យិន ហើយខណៈនោះដែរ បាន​ផ្តល់​អំណោយ​ជូនលោកយាយ អឿន យាន អ្នកជិតខាង ដែលមានជីវភាពខ្វះខាតផងដែរ។ លោក​ជំទាវ​បាន​បន្ត​ថា “ការចុះមកដល់ខ្នងផ្ទះនាពេលនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែម របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទធ្វើយ៉ាងណា នាំយកអំណោយទៅចែកជូនដោយផ្ទាល់ដៃ និងដល់ខ្នងផ្ទះតែម្តង ហើយ​ការ​យកអំណោយមកដល់ខ្នងផ្ទះនេះ គឺជាការលើកទឹកចិត្ត និងបញ្ជាក់ថា ពួកគាត់​មិន​នៅ​ឯកោ​ និងមិនទទួលបានការយកចិត្តទុកដាក់ ដែលបណ្តាលឱ្យដាច់ស្បៀងនោះទេ ជាងនេះ​ទៅទៀ​ត ការចុះមកដល់ខ្នងផ្ទះនេះ ក៏ដើម្បីបានដឹងពីស្ថានភាព ជីវភាព និងការរស់នៅ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត។ ជាពិសេស ក្នុងឱកាសចុះមកដោយផ្ទាល់នេះ ឃើញថាស្ថាន​ភាព​រស់​នៅ​របស់​លោក​យាយ ឯក យិន ពិតជាលំបាកពិតមែន មានមុខរបរធ្វើលំអងចេកលក់ ចិញ្ចឹម​ចៅ​ប្រុស​រហូត​២​នាក់​ថែមទៀត។

លោកយាយ ឯក យិន និងលោកយាយ អឿន យាន មានក្តីរំភើបក្តុកក្តួលឥតឧបមា ដោយ​ទទួល​បាន​ការ​យកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ អ្នកម្តាយមនុស្សធម៌ ដែល​លោក​តែង​តែ​គិត​គូរដល់សុខទុក្ខ និងប្រជាជនងាយរងគ្រោះបំផុត គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ សូម​គោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមការងារទាំងអស់ សូម​ជួប​ប្រទះ​តែនឹ​ងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ៕ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        124
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        108
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm