សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្រ្តីចូលរួមរំលែកទុក្ខ គ្រួសារ​សព​ផ្ទុះ​មីនតោន​នៅខេត្តប៉ៃលិន

2025/06/12 05:49:01 pm        199

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ២០២៥ បានចាត់ឲ្យ​លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង​មាន​ការ​ចូលរួមពីឯកឧត្តម ផេង សិទ្ធី សមាជិកគណៈកម្មាធិការ សាខាខេត្តបាត់ដំបង និង អនុ​សាខា​កាក​បាទក្រហមកម្ពុជាស្រុកបវិល ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជា​មួយ​ក្រុម​គ្រួសារ​សព លោក យ៉ាន ដា អាយុ២៤ឆ្នាំ មានមុខរបរស៊ីឈ្នួលបើកត្រាក់ទ័រ បាន​ស្លាប់​ដោយ​គ្រោះ​ឧបទ្ទវ​ហេតុ​ផ្ទុះមីនតោន ក្នុងពេលបើកត្រាក់ទ័រភ្ជួររាស់ដីចម្ការ ក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាន​​មាន​ប្រសាសន៍ថា ការមកចូលរួមបុណ្យសពនៅពេលនេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ដ៏រន្ធត់ និងសោកសង្រេងនេះភ្លាម គឺស្របពេលដែលក្រុមការងារ កំពុង​បំពេញ​បេសកកម្ម​នៅ​​ខេត្តបាត់ដំបងនេះស្រាប់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់​រូប​លោក​ជំទាវ​មក​ចូល​រួមបុណ្យផ្ទាល់ ដោយនាំយកថវិកាចំនួន៥លានរៀល និងគ្រឿងឧបភោគ​បរិភោគ​មួយ​ចំនួនសម្រាប់​យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ព្រម​ជា​មួយ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំបំផុត ជាមួយអ្នកស្រី ជន ស្រីនិត ភរិយា និងក្រុមគ្រួសារសព ដែលបានបាត់បង់ប្តី ឪពុក សមាជិកគ្រួសារជាទីគោរពស្រលាញ់ ជាអ្នកទ្រទ្រង់ដ៏សំខាន់ក្នុងជីវភាព និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។​ ក្នុងឱកាសនោះលោកជំទាវ និងសហការី សូមបួងសួងដល់វិញ្ញាណក្ខន្ធសពលោក យ៉ាន់ ដា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះសូមអ្នកស្រី ជន ស្រីនិត ភរិយា​នៃសព ដែលកំពុងពពោះ ជិតដល់ថ្ងៃសម្រាល និងមានកូនស្រីអាយុ៣ខួបផងនោះ សូម​ថែ​ទាំ​សុខភាព និងពង្រឹងស្មារតី កម្លាំងកាយចិត្ត ឲ្យបានល្អព្រោះត្រូវទទួលបន្ទុកមើលថែ និង​ផ្តល់​ភាព​កក់​ក្តៅ និងជាក្តីសង្ឃឹមសម្រាប់ពួកគាត់ទាំងពីរតទៅមុខទៀត។

អ្នកស្រី ជន ស្រីនិត ភរិយានៃសព សូមគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខ ខណៈ​ដែល​កំពុង​រង​ទុក្ខ​ដ៏​សោក​សៅ​ជា​ទីបំផុ​ត​នេះ ជាមួយថវិកា៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត អ្នកស្រី​គោរព​ជូន​ពរ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំង ពលំមាំមួន និងជន្មាយុ​យឺន​យូរ ​ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងរហូតតទៅ៕ អត្ថបទ៖ សំ ងីម 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        180
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        156
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm