នៅព្រឹកថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៥នេះសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីថ្វាយព្រះពរសម្តេចមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៩យាងចូល៩០ព្រះវស្សា ព្រមទាំងរៀចំកម្មវិធីទទួលការបរិច្ចាគឈាម ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមឆ្នាំ២០២៥ ក្រោមប្រធានបទ «បរិច្ចាគឈាម គឺជួយជីវិត» ដើម្បីរួមចំណែក ជួយសង្គ្រោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើង ដែលកំពុងត្រូវការឈាម ជារៀងរាល់ថ្ងៃ។ កម្មវិធីបរិច្ចាគឈាម គឺប្រារព្ធធ្វើនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ស្ថិតក្រោមធិបតីភាពអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប, ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប, លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា សាខាកាកបាទលោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋសិស្សនិស្សិតជាច្រើនរូបចូលរួមបរិចា្ចគឈាមផងដែរ៕



