អគ្គិភ័យដ៏ធំមួយបានឆាបឆេះឡើង ហើយសំណុំផ្សែងខ្មៅ ត្រូវបានគេមើលឃើញហុយចេញពីចំណតទោចចក្រយានយន្តមួយកន្លែង ស្ថិតនៅទីក្រុង Chongqing ប្រទេសចិនកាលពីថ្ងៃពុធ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់នោះទេ ។
អ្នកដំណើរត្រូវបានគេមើលឃើញយកដៃគ្របមាត់ ដើម្បីការពារផ្សែង និងបានរត់ចេញពីអណ្តាតភ្លើងដែលកំពុងឆាបឆេះនៅទីក្រុងភាគនិរតីមួយនេះ ។
មន្ទីរពន្លត់អគ្គិភ័យ និងជួយសង្រ្គោះសង្កាត់ Jiulongpo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Weibo ថា អគ្គិភ័យនេះ ត្រូវបានគេរាយការណ៍ដំបូងនៅវេលាម៉ោង ១ និង ១២នាទីរសៀល ម៉ោងក្នុងស្រុក ថ្ងៃពុធ ហើយត្រូវបានពន្លត់ដោយអង្គភាពជួយសង្រ្គោះ នៅរយៈពេល ២១នាទីក្រោយមក ។
ពួកគេបន្តថា មូលហេតុដែលបណ្តាលឲ្យអគ្គិភ័យនេះកើតឡើង កំពុងស្ថិតក្រោមការស៊ើបអង្កេត ៕