ព្រះខ័ន​រាជ​ស្វាយរៀង​បង្ហាញ​សមាជិក​ថ្មី​ដំបូង​គឺ​ខ្សែប្រយុទ្ធ​វ័យក្មេង ឡុង ភា​រ៉ា​ត​

2021/12/24 05:00:33 pm        430

​បាល់ទាត់៖ ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០២១ ក្លិប​ព្រះខ័ន​រាជ​សា្វ​យ​រៀងបាន​នាំចូល​កីឡាករ​ចំណូល​ថ្មី​ដំបូង ដើម្បី​ត្រៀម​រដូវ​កាល​ថ្មីឆ្នាំ​២០២២ ខាងមុខគឺ​ខ្សែប្រយុទ្ធ ឡុង ភា​រ៉ា​ត ដែល​ផ្ទេរ​មកពី​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ។​ បច្ចុប្បន្ន ភា​រ៉ា​ត មាន​វ័យ ២៣​ឆ្នាំ។ មុន​ផ្ទេរ​ទៅកាន់​ទឹកដី​ខេត្តស្វាយរៀង អតីត​យុវជន​ថ្នាល​ក្លិប​ភ្នំពេញ​ក្រោ​ន​រូបនេះធ្លាប់បាន​ប្រកប​អាជីព​ជាមួយ​ក្លិប​មួយចំនួន រួមមាន​អតីត​ក្លិប​វេ​ស្ទើ​ន​ភ្នំពេញឆ្នាំ​២០១៦-២០១៧ តែ​ក្រោយ​ក្លិប​មាន​មូលដ្ឋាន​នៅ​ភ្នំពេញ​នេះប្រកាស​រំសាយ រូបគេ​ក៏បាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​សូល​ទី​ឡូ​អង្គរនៅ​ឆ្នាំ​២០១៨។​

​បន្ទាប់ពី​ប្រកប​អាជីព​បាន ១​រដូវ​កាល​លើ​ទឹកដី​អង្គរ កីឡាករ​មាន​ដើមកំណើត​ពី​ខេត្ត​ព្រះសីហនុ​នេះក៏​បន្ដ​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀម​រាម​មួយទៀត គឺ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រចាប់ពី​ឆ្នាំ​២០១៩ រហូតដល់​ចប់​រដូវ​កាល​ឆ្នាំ​២០២១ កន្លងទៅ ដោយ​គេ​បានរួម​ចំណែក​យ៉ាងសំខាន់ក្នុង​ការជួយ​ក្រុម ទោះបី​អង្គ​រថា​យ​ហ្គឺ​រពុំ​ទទួលបាន​លទ្ធផល​សម​ប្រកប​ក៏ដោយ។​ ​ដូច្នេះ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀងគឺជា​ក្លិប​អាជីព​ទី​៤ នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ដែល ឡុង ភា​រ៉ា​ត ត្រូវ​ប្រកប​អាជីព និង​ទទួលយក​នូវ​បទពិសោធន៍ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​លោក Conor Nestor ដើម្បី​ត្រៀម​ការប្រកួត​នា​រដូវ​កាល​ថ្មី​ខាងមុខ។ ​គួរ​ដឹងថា ក្រៅពី​បទពិសោធន៍​លេង​ឲ្យ​ក្លិប​អាជីព ឡុង ភា​រ៉ា​ត ក៏​ធ្លាប់ជាប់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ១៦​ឆ្នាំ​, ១៧​ឆ្នាំ​, ១៨​ឆ្នាំ​, ១៩​ឆ្នាំ រហូតដល់​ជាប់​ជម្រើសជាតិ​អាយុ​ក្រោម ២២​ឆ្នាំជំនាន់​លោក Felix G.Dalmas ដើម្បី​ចូលរួម​ការប្រកួត​ពាន​រង្វាន់ AFF U22 Championship 2019 ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        128
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm