WB៖ គ្រោះរញ្ជួយដីធ្វើឲ្យសេដ្ឋកិច្ចអាក្រក់រួចហើយរបស់មីយ៉ាន់ម៉ាធ្ងន់ធ្ងរឡើងៗ

2025/06/12 11:32:48 pm        43

នៅក្នុងរបាយការណ៍មួយ នាថ្ងៃព្រហស្បតិ៍ (ទី១២ ខែមិថុនា) នេះ ធនាគារពិភពលោក (WB) បានឲ្យដឹងថា សេដ្ឋកិច្ចរបស់សហភាពមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ២,៥ភាគរយ នៅក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦ ដែលភាគច្រើនដោយសារតែផលប៉ះពាល់ដ៏បំផ្លិចបំផ្លាញពីគ្រោះរញ្ជួយដី កាលពីចុងខែមីនា។

ធនាគារពិភពលោក បានបញ្ជាក់ថា ការខូចខាតដោយផ្ទាល់ ចំពោះទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា ដោយសារតែគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ១១ពាន់លានដុល្លារ ឬ ១៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ដោយបានព្យាករថា ទិន្នផលសេដ្ឋកិច្ច នឹងធ្លាក់ចុះប្រហែល ២ពាន់លានដុល្លារ ដោយសាររញ្ជួយដីនេះ។

ធនាគារពិភពលោក បានបន្ថែមថា គ្រោះរញ្ជួយដីនេះ បានប៉ះពាល់ដល់មនុស្សជាង ១៧លាននាក់ ដោយអ្នករងគ្រោះធ្ងន់ធ្ងរ ៩លាននាក់។ ហើយបើយោងតាមរបបយោធាដែលកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ បានមានលើស ៣.៧០០នាក់ អំឡុងពេលមានគ្រោះធម្មជាតិនេះ។

អ្នកនាំពាក្យរបបយោធាមិនបានឆ្លើយតបទៅនឹងការហៅទូរសព្ទពីសារព័ត៌មាន Reuters ដែលកំពុងស្វែងរកការអត្ថាធិប្បាយ លើរបាយការណ៍នេះ។ កាលពីខែធ្នូ ធនាគារពិភពលោក បានព្យាករថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ានឹងធ្លាក់ចុះ ១ភាគរយ ក្នុងឆ្នាំសារពើពន្ធ ២០២៤-២០២៥ ដែលបានបញ្ចប់ក្នុងខែមីនា ដោយសារទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងប្រទេស។ សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធា បានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ ជាព្រឹត្តិការណ៍ដែលបង្កឲ្យមានសង្រ្គាមស៊ីវិលរហូរដល់សព្វថ្ងៃនេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        10
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm