លោក Zelensky៖ រុស្ស៊ីព្យាយាមបង្កបញ្ហាដល់អ៊ុយក្រែន ម៉ុលដាវី និងអឺរ៉ុបភាគអាគ្នេយ៍

2025/06/12 11:37:54 pm        63

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធ (ទី១១ ខែមិថុនា) បាននិយាយថា រុស្ស៊ីបានប្តេជ្ញាចិត្តបង្កើតភាពវឹកវរ ផ្នែកខាងក្នុង និងបំផ្លាញភាគខាងត្បូងនៃប្រទេសរបស់លោក ក៏ដូចជានៅជិតប្រទេសម៉ុលដាវី និងរ៉ូម៉ានី ហើយបានអំពាវនាវឲ្យបង្កើនសម្ពាធលើទីក្រុងមូស្គូ ដើម្បីទប់ស្កាត់ការគំរាមកំហែងផ្នែកយោធាបន្ថែមទៀត។

អំឡុងពេលថ្លែងសុន្ទរកថាក្នុងសន្និសីទនៃមេដឹកនាំអឺរ៉ុបភាគអាគ្នេយ៍ នៅកំពង់ផែសមុទ្រខ្មៅនៃទីក្រុង Odesa លោក Zelensky បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរួម គឺត្រូវការជាចាំបាច់ ដើម្បីទប់ទីក្រុងមូស្គូកុំឲ្យបង្កការរំខានបន្ថែមទៀត។ លោក Zelensky បានលើកឡើងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «សន្តិសុខនៃទ្វីបអឺរ៉ុបភាគអាគ្នេយ៍ និងសមុទ្រខ្មៅ គឺមិនអាចផ្ដាច់ចេញពីគ្នាបានឡើយ។ សព្វថ្ងៃនេះ យើងត្រូវបានគេបង្ខំឲ្យប្រយុទ្ធ មិនមែនត្រឹមតែដើម្បីប្រទេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីឲ្យការពិតនេះក្លាយជាមូលដ្ឋានគ្រឹះនៃគោលនយោបាយក្នុងតំបន់ថ្មីមួយ»។

លោកបានបន្ថែមថា៖ «យើងនៅទីនេះ ក្នុងក្រុង Odesa ជាទីក្រុងដែលរុស្ស៊ីចង់បំផ្លាញ ព្រោះប្រទេសនេះបានបំផ្លាញទីក្រុងផ្សេងៗទៀតរាប់មិនអស់។ ផែនការយោធារបស់រុស្ស៊ី គឺផ្តោតលើតំបន់នេះ ហើយបន្ទាប់មកនៅព្រំដែនជាមួយប្រទេសម៉ុលដាវី និងរ៉ូម៉ានី។ យើងត្រូវការពារឥឡូវនេះ។ ប៉ុន្តែលើសពីនេះទៀត យើងត្រូវការការធានារយៈពេលវែងថា រឿងនេះនឹងមិនកើតឡើងម្តងទៀតឡើយ»។

គួរបញ្ជាក់ថា ទីក្រុង Odesa ដែលជាទីតាំងនៃកំពង់ផែចំនួន៣ គឺជាគោលដៅញឹកញាប់នៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ក្នុងសង្គ្រាមដែលមានរយៈពេល ៣ឆ្នាំ។ ទីក្រុងនេះបានស្ថិតក្រោមការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំ កាលពីថ្ងៃទី៩ ខែមិថុនា ដែលដាក់គោលដៅលើអគារពេទ្យសង្គ្រោះបន្ទាន់ បន្ទប់សម្ភព និងអគារលំនៅឋាន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm