លោក Trump ស្នើ​ឱ្យ​តុលាការ​កំពូល​អាមេរិក​បិទ​សំណុំរឿង​កុបកម្ម​ថ្ងៃ​ទី​៦ ខែមករា​

2021/12/24 05:38:10 pm        670

​អាមេរិក៖ អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ងាក​ទៅ​រក​តុលាការ​កំពូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែងចុងក្រោយដក​សំណុំ​រឿងក្ដី​ពី​គណៈកម្មាធិការ​សភា​ ដែល​ស៊ើបអង្កេត​ការបះបោរ​កាលពី​ថ្ងៃ​ទី៦ ខែ​មករា​នៅ​វិមាន​កា​ពី​តូ​ល​។​ ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​បានសម្រេច​ប្រឆាំង​លោក ​Trump កាលពី​ពីរ​សប្តាហ៍​មុន ប៉ុន្តែ​ឯកសារ​ដែល​បាន​រក្សាទុក​នៅ​បណ្ណា​សារ​ជាតិ​មិន​ត្រូវ​បាន​ប្រគល់​ឲ្យ​វិញ​ មុន​ពេល​តុលាការ​កំពូល​បើក​សវនាការ​។​

លោក Trump បាន​តែង​តាំង​ចៅក្រម​ ៣​រូប​ក្នុងចំណោម​អ្នក​ទាំង​ ៩​រូប​។ លោក Trump កំពុង​អះ​អាង​ថា ក្នុងនាម​ជា​អតីត​ប្រធានាធិបតី លោក​មាន​សិទ្ធិ​អះអាង​សិទ្ធិ​ប្រតិបត្តិ​លើ​សំណុំរឿងដោយ​លើក​ហេតុផល​ថា ការ​បញ្ចេញ​សំណុំរឿង​ក្ដី​ទាំងនោះនឹង​ធ្វើ​ឱ្យ​ខូច​ដល់​តំណែងប្រធានាធិបតី​នា​ពេល​អនាគត​។​ ​សំណុំរឿង​ទាំងនោះ​រួមមានកំណត់ហេតុ​ប្រចាំថ្ងៃ​របស់​ប្រធានាធិបតី កំណត់ហេតុ​អ្នកចូលរួម សេចក្តី​ព្រាង​សុន្ទរកថា លិខិត​ដែល​សរសេរ​ដោយ​ដៃ "​ទាក់ទង​នឹង​ព្រឹត្តិការណ៍​នា​ថ្ងៃ​ទី៦ ខែ​មករា ពី​សំណុំ​ឯកសារ​របស់​អតីត​ប្រធាន​បុគ្គលិក​សេត​វិមានលោក Mark Meadows និង "​សេចក្តី​ព្រាង​បទបញ្ជា​ប្រតិបត្តិ​លើ​ប្រធានបទ​សុចរិត​ភាព​នៃ​ការបោះឆ្នោត នេះ​បើ​យោង​តាម​ឯកសារ​តុលាការ​នា​ពេល​កន្លងមក​ពី​ប​ណ្ណា​សារជាតិ​អាមេរិក​។​ ​ដោយ​លើក​ទឡ្ហីករណ៍​ដដែល ដែល​ពួកគេ​បាន​ធ្វើ​នៅ​ចំពោះ​មុខ​តុលាការ​ថ្នាក់​ទាប មេធាវី​របស់​លោក Trump បាន​សរសេរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ករណី​នេះ​ទាក់ទង​នឹង​អ្នកគ្រប់គ្រង​សេត​វិមាន​នា​ពេល​អនាគត​ទាំងអស់​។

ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​ពួកគេ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ ដែល​ដីកា​រដ្ឋបាល​ដែល​ចេញ​ដោយ​សាលាឧទ្ធរណ៍​ត្រូវ​ផុត​កំណត់​។ ​គណៈ​កម្មាធិការ​សភា​បាន​និយាយ​ថា សំណុំរឿង​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​ សម្រាប់​ការស៊ើបអង្កេត​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​បះបោរ​ដ៏​សាហាវ​ ដែល​មាន​បំណង​លុបចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ២០២០។ មុន និង​ក្រោយ​កុប្បកម្ម លោក Trump បាន​ផ្សព្វផ្សាយ​ទ្រឹស្ដី​មិន​ពិត​អំពី​ការ​ក្លែងបន្លំ​ការបោះឆ្នោត ហើយ​បាន​លើក​ឡើង​ថា "​ការបះបោរ​ពិតប្រាកដ​" គឺ​នៅ​ថ្ងៃ​បោះឆ្នោត នៅ​ពេល​ដែល​លោក​បាន​ចាញ់​លោក Biden ក្នុង​ការ​បោះឆ្នោត​ ដែល​បញ្ជាក់​ដោយ​ក្រុម​មន្ត្រី​មកពី​គណបក្ស​ទាំង២ ​ថា​មាន​ភាព​យុត្តិធម៌​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        140
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        181
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm