វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ TVET ធំៗទាំង៣ នៅខេត្តបាត់ដំបង ត្រៀមខ្លួនរួចរាល់ក្នុងការសហការគ្នារៀបចំ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥

2025/06/12 04:52:10 pm        84

បាត់ដំបង៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (RPITSB) និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការគ្នា រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅបរិវេណវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។

លោក សុខ គុណ នាយករងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានឱ្យដឹងថា៖ «វិទ្យាស្ថានយើងខ្ញុំត្រៀមរួចរាល់ហើយក្នុងការសហការគ្នា រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែមិថុនានេះ ដែលនឹងមានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជនស.ស.យ.ក. យុវជនកាយឫទ្ធិ សរុបប្រមាណ ៧ ៦២៥ នាក់»។

លោកបានបន្តថា ឱកាស TVET Day លើកទី៨នេះ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងនឹងរៀបចំការតាំងបង្ហាញស្នាដៃរបស់សិស្ស និស្សិតមួយចំនួនដូចជា៖ ស្នាដៃជំនាញកែច្នៃបន្លែផ្លែឈើ ស្នាដៃជំនាញតបណ្ដាញអគ្គិសនីក្នុងអគារ ស្នាដៃជំនាញសរសេរកូដ ឬ Graphic Design និងគ្រឿងបម្លាស់រថយន្តជាដើម។ 

លោកនាយករងវិទ្យាស្ថាន NVIB បានបង្ហាញការយល់ឃើញថា TVET Day ជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។ ម្យ៉ាងទៀត TVET Day ក៏ជាឱកាសបង្ហាញដល់យុវជនដែលមិនទាន់ចាប់យកជំនាញឱ្យមានមូលដ្ឋានច្រើន និងកាន់តែច្រើនក្នុងការសម្រេចចិត្តជ្រើសរើសការសិក្សាជំនាញណាមួយ ដែលពួកគេគិតថាជាទុនកសាងជីវភាពទៅថ្ងៃអនាគត។

លោក សុខ គុណ ក៏បានអំពាវនាវដល់សិស្សានុសិស្ស និស្សិត យុវជន ប្រជាពលរដ្ឋទូទៅ សូមចូលរួមក្នុងកម្មវិធី TVET Day នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ឱ្យបានច្រើនកុះករ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥៧ ភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខាងលិចរង្វង់មូលនាង រំសាយសក់ ១៥០០ម៉ែត្រ (ផ្លូវទៅភ្នំសំពៅ)៕

អត្ថបទដែលទាក់ទង

អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ជូនបងប្អូនពលករត្រលប់ទៅស្រុកកំណើតវិញ
2025/06/14 09:42:51 pm        1
ក្រសួងការងារ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ
2025/06/14 08:50:50 pm        1
ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ នឹងប្រារព្ធទូទាំងប្រទេសនៅថ្ងៃស្អែកនេះ
2025/06/14 08:49:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលខេត្តប៉ៃលិន ត្រៀមផ្តល់ការងារ និងរថយន្តក្រុង សម្រាប់ជូនបងប្អូនពលករត្រលប់ទៅស្រុកកំណើតវិញ

2025/06/14 09:42:51 pm
​ក្រសួងការងារ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ
2025/06/14 08:50:50 pm
​ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ នឹងប្រារព្ធទូទាំងប្រទេសនៅថ្ងៃស្អែកនេះ
2025/06/14 08:49:54 pm
​អាជ្ញាធររាជធានីភ្នំពេញត្រៀមរថយន្តក្រុងជាង ៤០០គ្រឿងរួចរាល់ហើយ រង់ចាំបទបញ្ជារាជរដ្ឋាភិបាលនឹងចេញដំណើរទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅកាន់ស្រុកកំណើត
2025/06/14 06:38:57 pm
​ឯកឧត្តម ឡាំ ជា៖កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃថ្ងៃនេះប្រព្រឹត្តទៅដោយរលូន
2025/06/14 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/13 03:49:41 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/06 12:51:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/14 08:45:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am