[UPDATE] មនុស្សទំាងអស់នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសឥណ្ឌា ត្រូវគេជឿថាបានស្លាប់

2025/06/13 02:56:09 am        257

ស្នងការនគរបាលក្រុង Ahmedabad ជាទីដែលយន្តហោះបានធ្លាក់ និយាយថា ទំនងជាគ្មានអ្នករស់រាននោះទេ នៅលើយន្តហោះដឹកអ្នកដំណើរហោះហើរឆ្ពោះទៅកាន់ទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស ជាមួយមនុស្ស ២៤២នាក់ ពេលវាធ្លាក់ភ្លាមៗក្រោយហោះឡើង ។ គ្រោះថ្នាក់នៅលើដី រួមទាំងនិស្សិតពេទ្យផងដែរ ។

ជើងហោះហើរ AI171របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា បានធ្វើការហៅភ្លាមៗចេញពីអាកាសយានដ្ឋានក្រុង Ahmedabad ។ អ្នកដំណើរទាំង ២៤២នាក់នៅលើយន្តហោះ រួមមានក្មេងៗ ១១នាក់ អ្នកបើកបរយន្តហោះ ២នាក់ និងសមាជិកយានិក ១០នាក់ ។ នៅក្នុងចំណោមពួកគេ មានជនជាតិឥណ្ឌា ១៦៩នាក់ ជនជាតិអង់គ្លេស ៥៣នាក់ ជនជាតិកាណាដាម្នាក់ និងជនជាតិព័រទុយហ្គាល់ ៧នាក់ ។ គ្រោះថ្នាក់ជាច្រើន ត្រូវបានគេព្រួយបារម្ភថានឹងកើតមាន ។

យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN News-18 TV របស់ឥណ្ឌា បានឲ្យដឹងថា យន្តហោះនេះ បានធ្លាក់លើអគារស្នាក់នៅរបស់និស្សិតពេទ្យ ដោយបានសម្លាប់និស្សិតពេទ្យក្នុងចំនួនមិនច្បាស់លាស់ ក្នុងនោះនិស្សិតពេទ្យចន្លោះពី ៥០-៦០នាក់ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ហើយនិស្សិត ៥នាក់ កំពុងបាត់ខ្លួន ក្នុងនោះនិស្សិត ២នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

នគរបាល និយាយថា ទំនងជាគ្មានអ្នករស់រាននោះទេ បន្ថែមពីលើគ្រោះថ្នាក់នៅដី ហើយគេហទំព័រតាមដានផ្លូវអាកាស Flightradar24និយាយថា ពួកគេទទួលបានសញ្ញាចុងក្រោយពីយន្តហោះនៅលើរយៈកម្ពស់ ១៩០ម៉ែត្រ រយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ក្រោយពេលវាហោះឡើង ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        27
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        12
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm