អ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃសុក្រនេះខណៈការផ្ទុះ និងស្ទាក់ចាប់មីស៊ីលបានរាយការណ៍នៅទីក្រុងតេអេរ៉ង់

2025/06/13 04:19:35 pm        372

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា កងទ័ពអាកាសអ៊ីស្រាអែលបានបើកការវាយប្រហារដែលបានគ្រោងទុកទៅលើប្រទេសអ៊ីរ៉ង់។ នៅព្រឹកថ្ងៃសុក្រនេះ អ៊ីរ៉ង់ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ស្របពេលមានការវាយប្រហារពីអ៊ីស្រាអែល។ 

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ពីប្រតិបត្តិការតោងើប ប្រឆាំងអ៊ីរ៉ង់។ ក្រុមមន្ត្រីយោធាអ៊ីស្រាអែលនិយាយថាការវាយប្រហារនេះ បានដាក់គោលដៅលើកម្មវិធីនុយក្លេអ៊ែរនិងសមត្ថភាពមីស៊ីលរយៈចម្ងាយឆ្ងាយ របស់ទីក្រុងតេអេរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ រាយការណ៍ពីការផ្ទុះនៅក្រុងតេអេរ៉ង់ ព្រមទាំងការស្ទាក់ចាប់មីស៊ីល។   

លោក Katz បាននិយាយថា ស្ថានភាពអាសន្នត្រូវបានប្រកាសនៅទូទាំងប្រទេសអ៊ីស្រាអែល។បន្ទាប់ពីការវាយប្រហារដែលបានគ្រោងជាមុនរបស់រដ្ឋអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ការវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើរដ្ឋអ៊ីស្រាអែល និងប្រជាជនស៊ីវិលរបស់ខ្លួន ត្រូវគេរំពឹងទុកនៅពេលខាងមុខ ។   

នាយសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ ត្រូវបានរាយការណ៍ថា គឺជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអែល ។ប្រភពនានាពីអ៊ីរ៉ង់ ពុំទាន់បានបញ្ជាក់ចំពោះរបាយការណ៍ថាលោកត្រូវបានសម្លាប់នៅឡើយទេ។ជាមួយគ្នានោះ គេបានមើលឃើញរូបភាពនៃការដួលរលំអគារមួយនៅក្នុងទីក្រុងតេអេរ៉ង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល។ការវាយប្រហារនេះកើតឡើងបន្ទាប់ពីភាពតានតឹងកាន់តែខ្លាំងជាច្រើនសប្តាហ៍ ក្រោយការដួលរលំនៃការចរចាជាថ្មីជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ សារព័ត៌មានជាច្រើនបានរាយការណ៍កាលពីខែមុនថា អ៊ីស្រាអែលបានពិភាក្សាអំពីការវាយប្រហារដ៏ខ្លាំងក្លាលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្មីៗនេះបានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាដើរយឺតក្នុងដំណើរការចរចា ហើយបានរំលឹកឡើងវិញថាគោលបំណងរបស់លោកគឺការរំសាយទាំងស្រុងនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានបដិសេធចំពោះការស្វែងរកអាវុធនុយក្លេអ៊ែរ ដោយប្រកាន់ជំហរថាសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ ៕



អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm