អ៊ីស្រាអែល៖ ខ្លួនបានបញ្ចប់ការវាយប្រហារដំណាក់កាលដំបូងលើអ៊ីរ៉ង់ និងអាចបន្តច្រើនថ្ងៃទៀត

2025/06/13 05:30:52 pm        401

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែលលើ   អ៊ីរ៉ង់ គឺសំដៅធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ រោងចក្រមីស៊ីលផ្លោង និងសមត្ថភាពយោធាជាច្រើនរបស់ខ្លួន។  

លោកបានបន្ថែមថា ប្រតិបត្តិការនេះនឹងចំណាយពេលយូរតាមដែលចាំបាច់ ដើម្បីបញ្ចប់ភារកិច្ចនៃការទប់ស្កាត់ការគំរាមកំហែងនៃការបំផ្លិចបំផ្លាញប្រឆាំងនឹងពួកលោកនៅក្នុងសារវីដេអូដែលបានថតទុក។

លោកថាប្រទេសរបស់លោក បានដាក់គោលដៅលើក្រុមអ្នកវិទ្យាសស្ត្រនុយក្លេអ៊ែរឈានមុខរបស់អ៊ីរ៉ង់  ដែលកំពុងធ្វើការលើការផលិតគ្រាប់បែក ហើយពួកលោកក៏បានវាយប្រហារបេះដូងនៃកម្មវិធីមីស៊ីលបាលីស្ទីករបស់ប្រទេសអ៊ីរ៉ង់ផងដែរ។

យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបញ្ចាប់ដំណាក់កាលទី១នៃការវាយប្រហាររួមទាំងការវាយលុកលើទីតាំងយោធារាប់សិបកន្លែង រួមទាំងគោលដៅនុយក្លេអ៊ែរក្នុងតំបន់ផ្សេងៗគ្នារបស់អ៊ីរ៉ង់ផងដែរ។

ប្រមុខយោធាអ៊ីស្រាអែល បាននិយាយថា ស្ថានភាពបច្ចុបន្ននេះគឺដល់ពេលដែលអ៊ីស្រាអែលត្រូវវាយប្រហារលើអ៊ីរ៉ង់ហើយ ហើយខ្លួនកំពុងស្ថិតក្នុងចំណុចវាយលុកដែលគ្មានវាយបក។

ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូដែលបានថតទុកខាងលើនោះ លោក Netanyahu បានហៅថាជាបេសកកម្មចាំបាច់ដើម្បីបញ្ឈប់នូវអ្វីដែលលោកបានពិពណ៌នាថាជា "គ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្ន" ចំពោះការរស់រានមានជីវិតរបស់អ៊ីស្រាអែល។

លោក Netanyahu បានព្រមានអ៊ីរ៉ង់ នៅប៉ុន្មានខែទៀតក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរ ហើយបានប្តេជ្ញាថាប្រតិបត្តិការនឹងបន្តរហូតដល់ការគំរាមកំហែងត្រូវបានលុបបំបាត់៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm