ប្រេងឡើងថ្លៃជាង ៧% បន្ទាប់ពីអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ខណៈធ្វើឱ្យវិនិយោគិនភ័យព្រួយ

2025/06/13 06:22:02 pm        176

តម្លៃប្រេងបានហក់ឡើងច្រើនជាង ៧% នៅថ្ងៃសុក្រ (១៣ មិថុនា) នេះ ដោយឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែរបស់ខ្លួន បន្ទាប់ពីអ៊ីស្រាអែល បាននិយាយថា ខ្លួនបើកការវាយប្រហារលើអ៊ីរ៉ង់ ដោយបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា និងធ្វើឱ្យវិនិយោគិន ព្រួយបារម្ភអំពីផលរំខានការផ្គត់ផ្គង់ប្រេង។

សន្ទស្សន៍ប្រេងឆៅ Brent បានឡើង ៥,២៩ដុល្លារ ឬ ៧,៦៣% ដល់អត្រា ៧៤,៦៥ដុល្លារក្នុងមួយបារ៉ែល ត្រឹមម៉ោងសកល ០១:៤២រំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ បន្ទាប់ពីឡើងដល់កម្រិតខ្ពស់រួចទៅហើយនៅថ្ងៃព្រហស្បតិ៍ក្នុងតម្លៃ ៧៥,៣២ដុល្លារ ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០២ ខែមេសា។ ចំណែកប្រេងឆៅ WTI របស់អាមេរិក បានកើនឡើង ៥,៣៨ដុល្លារ ឬ ៧,៩១% នៅតម្លៃ ៧៣,៤២ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ ៧៤,៣៥ដុល្លារ ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី០៣ ខែកុម្ភៈ មក។

អ៊ីស្រាអែលនិយាយនៅព្រឹកថ្ងៃសុក្រថា ខ្លួនវាយប្រហារអ៊ីរ៉ង់ ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ និយាយថា ការផ្ទុះជាច្រើនត្រូវលាន់ឮក្នុងទីក្រុងតេអេរ៉ង់ ខណៈភាពតានតឹងកើនឡើង ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីយកឈ្នះកិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ ក្នុងការបញ្ឈប់ការផលិតគ្រាប់បែកនុយក្លេអ៊ែរ។

នៅក្នុងទីផ្សារផ្សេងទៀត ភាគហ៊ុនបានធ្លាក់ចុះក្នុងការជួញដូរដំបូងនៅអាស៊ី ដែលដឹកនាំដោយការសម្រុកលក់ចេញនូវភាគហ៊ុនអាមេរិក ខណៈវិនិយោគិនទន្ទឹងរង់ចាំសន្ទស្សន៍សុវត្ថិភាព ដូចជាមាស និងរូបិយបណ្ណហ្វ្រង់ស្វីសជាដើម។ អ្នកវិភាគទីផ្សារ IG លោក Tony Sycamore និយាយថា កំណើនភាពតានតឹងគួរឱ្យបារម្ភនេះ ជះផលប៉ះពាល់ដល់អារម្មណ៍យ៉ាងប្រថុយប្រថានក្នុងទីផ្សារហិរញ្ញវត្ថុ៕



អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        62
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        59
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm