ការប្រកួតវាយកូនគោល ពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី លើកទី៥ នឹងចាប់ផ្តើម​នៅ​ថ្ងៃស្អែក​នេះ

2021/12/24 11:46:12 am        228

ភ្នំពេញ៖ ព្រឹត្ដិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី លើកទី៥ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ គឺដើម្បីអបអរសាទរខួបវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងខួបលើកទី២៣ នៃការបញ្ចប់សង្គ្រោមស៊ីវិលទាំងស្រុងនៅកម្ពុជា។

ព្រឹត្ដិការណ៍នេះ រៀបចំដោយក្រសួងទេសចរណ៍ និងអគ្គស្នងការដ្ឋាននគរបាលជាតិ រួមសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីស៊ត និងស្ថានីយទូរទស្សន៍បាយ័ន នៅថ្ងៃទី​២៥ ខែធ្នូនេះ ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា មកដល់ពេលនេះការរៀបចំបានត្រៀមរួចរាល់អស់ហើយ។

ឯកឧត្តម បានបញ្ជាក់ថា នេះជាការជួបជុំព្រឹត្តិការណ៍កីឡាដ៏ធំ ដែលមានថ្នាក់ដឹកនាំចូលរួម ក្រោយ​ពេលបើកប្រទេសឡើងវិញ ​ទោះប្រភេទកីឡានេះមានហានិភ័យទាប ដោយសារវាយ​នៅ​លើ​ផ្ទៃក្រឡាទីលានធំ​ ប៉ុន្តែយើងនៅតែរក្សា និងអនុវត្តតាមវិធានការការពារ ។

ឯកឧត្តម បន្តថា ការប្រកួតវាយកូនគោលពានរង្វាន់សម្តេចតេជោ នាយករដ្ឋមន្ត្រីនេះ មានការ​ចូលរួម​ចំនួន១១២នាក់​ ក្នុងនោះ​មានការ​ចូលរួមពីបណ្តាអង្គទូតចំនួន៥ ដូចជា ចិន ជប៉ុន មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ​និងព្រុយណេ​ រួមទាំង​ជំរើសជា​តិ​ចំនួន៨នាក់​ផងដែរ ​ដើម្បីហាត់​សមដៃ​ឆ្ពោះទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម​នាពេលខាងមុខ។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍​ក៏មានការជំរុញការទាក់ទាញទេសចរ ដោយកន្លងមក​មាន​កញ្ចប់​ទស្សនកិច្ច (Tour Golf) ដែលមានប្រទេសជាច្រើន​បានរៀបចំរួចហើយ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩​មានការប៉ះពាល់នាពេលកន្លង ​ប៉ុន្តែក្រសួងរំពឹងថា​ កីឡាកូនគោលនេះ ជាផលិតផលទេសចរណ៍​យ៉ាង​សំ​ខាន់​ ខណៈកម្ពុជាមានសុខសន្តិភាពមានការអភិវឌ្ឍ យើងមានតារាងវាយកូនគោល​ច្រើន​កន្លែង ដូចជានៅភ្នំពេញ ​សៀមរាប​ និងតារាសាគរ ​ខេត្តកោះកុង​ ជាដើម ជាពិសេស​តារាង​វាយកូនគោល​វឌ្ឍនៈហ្គោលរីស៊តនេះក៏ជាតារាង​ដែលធំកម្រិតស្តង់ដារអន្តរជាតិផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍៕អត្ថបទ៖ ពៅ រក្សា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm