អ៊ីរ៉ង់ និងអ៊ីស្រាអែល កំពុងស្ថិតក្នុងសង្គ្រាមបើកចំហ បន្ទាប់ពីសង្គ្រាមស្រមោលអស់ជាច្រើនទសវត្សរ៍

2025/06/13 06:26:38 pm        267

ការវាយប្រហាររបស់អ៊ីស្រាអែល នៅថ្ងៃសុក្រ (១៣ មិថុនា) នេះលើអ៊ីរ៉ង់ បានក្លាយជាការបង្កើនជម្លោះចុងក្រោយបំផុត ចាប់តាំងពីសង្រ្គាមហ្កាហ្សា ឆ្នាំ២០២៣ និងបង្កើនការភ័យខ្លាចនៃសង្រ្គាមពេញទំហឹងរវាងប្រទេសទាំងពីរ ដែលជាសត្រូវប្រវត្តិសាស្រ្ត ហើយតែងមានជម្លោះសម្ងាត់ជាច្រើនទស្សវត្សរ៍មកហើយ រួមមានការវាយប្រហារតាមផ្លូវគោក សមុទ្រ អាកាស និងអ៊ីនធឺណិត។

ឆ្នាំ១៩៧៩ - មេដឹកនាំគាំទ្រលោកខាងលិចរបស់អ៊ីរ៉ង់ ឈ្មោះ Mohammed Reza Shah ដែលបានចាត់ទុកអ៊ីស្រាអែលថាជាសម្ព័ន្ធមិត្ត ត្រូវបានទម្លាក់ចេញពីអំណាចក្នុងបដិវត្តន៍អ៊ិស្លាមដ៏ធំ ដែលដំឡើងរបបនិកាយស៊ីអ៊ីតថ្មីមួយ ដែលចាត់ទុកថា ការប្រឆាំងនឹងអ៊ីស្រាអែលជាភាពចាំបាច់ខាងមនោគមវិជ្ជា។

ឆ្នាំ១៩៨២ - នៅពេលអ៊ីស្រាអែលឈ្លានពានលីបង់ ឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ ធ្វើការជាមួយអ្នកកាន់សាសនាអ៊ិស្លាមស៊ីអ៊ីតនៅទីនោះដើម្បីបង្កើតក្រុមហេសបូឡា។ នៅទីបំផុតអ៊ីស្រាអែល មើលឃើញក្រុមនេះថាជាសត្រូវដ៏គ្រោះថ្នាក់តាមព្រំដែនខ្លួន។

សង្រ្គាមស្រមោលទាំងនោះបន្តអស់ជាច្រើនឆ្នាំចូលដល់អំឡុងឆ្នាំ២០០០ ហើយជម្លោះដោយផ្ទាល់ថ្មីបំផុតមួយគឺកាលខែមេសា ឆ្នាំ២០២៤ នៅពេលការវាយប្រហារតាមអាកាសដែលសង្ស័យថាជារបស់អ៊ីស្រាអែល ត្រូវចំបរិវេណស្ថានទូតអ៊ីរ៉ង់ ក្នុងក្រុងដាម៉ាស សម្លាប់មន្ត្រីឆ្មាំបដិវត្តន៍ ៧នាក់។ អ៊ីស្រាអែល មិនបញ្ជាក់ ឬក៏បដិសេធការទទួលខុសត្រូវឡើយ។ អ៊ីរ៉ង់ឆ្លើយតបជាមួយនឹងរលកយានដ្រូន និងមីស៊ីល នៅក្នុងការវាយប្រហារដោយផ្ទាល់មិនធ្លាប់មាន លើទឹកដីអ៊ីស្រាអែល កាលថ្ងៃ១៣ មេសា។ នេះបានជំរុញឱ្យអ៊ីស្រាអែល វាយប្រហារលើទឹកដីអ៊ីរ៉ង់ នៅថ្ងៃទី១៩ ខែមេសា យោងតាមប្រភព។

ខែតុលា ឆ្នាំ២០២៤- អ៊ីរ៉ង់បានបាញ់មីស៊ីលជាង ១៨០គ្រាប់ទៅកាន់អ៊ីស្រាអែល ក្នុងអ្វីដែលខ្លួនហៅការសងសឹកចំពោះការសម្លាប់មេដឹកនាំហេសបូឡា និងប្រធានក្រុមហាម៉ាស។ អ៊ីស្រាអែល វាយទីតាំងយោធានៅអ៊ីរ៉ង់ កាលពីចុងខែឆ្នាំដដែលនោះ ដោយនិយាយថានោះជាការសងសឹកវិញ។

ខែមិថុនា ឆ្នាំ២០២៥នេះ- អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ដែលខ្លួននិយាយថាមានបំណងរំខានដល់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ិស្លាមមួយនេះ និងកំណត់គោលដៅលើអ្នកវិទ្យាសាស្ត្រដែលកំពុងធ្វើការលើគ្រាប់បែកនុយក្លេអ៊ែរ នៅក្នុងប្រតិបត្តិការដែលនឹងបន្តជាច្រើនថ្ងៃទៀត៕



អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        20
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm