កូរ៉េខាងជើងអះអាងថា បានជួសជុលដោយជោគជ័យ និងបញ្ជូនចូលក្នុងទឹកវិញ នូវនាវាពិឃាតដែលខូច

2025/06/13 06:33:27 pm        320

កូរ៉េខាងជើងនិយាយថា ខ្លួនបានជួសជុលនាវាពិឃាតលើកទី២ ដែលបានខូច ហើយបានបញ្ជូនចូលក្នុងដែនទឹកដោយជោគជ័យ ក្រោមវត្តមានមេដឹកនាំលោក Kim Jong Un។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើងបាននិយាយថា ខ្លួនបានដំណើរការនាវាពិឃាត ជាលើកទីពីរដែលខ្លួនបានបង្កើតក្នុងឆ្នាំនេះ នៅឯឆ្នេរសមុទ្រភាគខាងកើតប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។សារព័ត៌មាន KCNA បានដកស្រង់សម្តីលោកKim ដោយនិយាយថា នាវាពិឃាតចំនួនពីរគ្រឿងរបស់ប្រទេសនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការរបស់កងទ័ពជើងទឹកកូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងជើងរូបនេះ បានបញ្ជាក់ជាថ្មីពីការអះអាងកាលពីកន្លងទៅថា ការពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់លោក គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការគំរាមកំហែងដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ី ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រីកសមយុទ្ធយោធារួមគ្នារបស់ពួកគេ និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្ររារាំងរបស់ពួកគេ ដើម្បីទប់ទល់នឹងមហិច្ឆតានុយក្លេអ៊ែររបស់លោក Kim ។ 

លោកបាននិយាយថា កូរ៉េខាងជើងនឹងឆ្លើយតរាល់ការគំរាមកំហែងដោយគូប្រជែងរបស់លោកដោយ សកម្មភាពយោធាដ៏លើសលប់ ហើយបានប្តេជ្ញាពង្រឹងកងទ័ពជើងទឹកជាមួយនឹងសមត្ថភាពប្រតិបត្តិការរយៈចម្ងាយឆ្ងាយ ។

កាលពីខែមុន ប្រទេសកូរ៉េខាងជើងបាននិយាយថា នាវាពិឃាតនេះត្រូវបានខូចខាតក្នុងការដំណើរការពុំបានសម្រេច បង្កឱ្យមានការខឹងសម្បារពីលោក Kim ដែលបានប្តេជ្ញាថានឹងពង្រឹងសមត្ថភាពកងទ័ពជើងទឹកខ្លាំងជាងមុន ដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ការកើនឡើងការគំរាមកំហែងដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរបស់លោក៕



អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm