ឯកឧត្តម ហ៊ុន ម៉ានី៖ «យើងមានគុណតម្លៃផ្ទាល់របស់យើង ហើយយើងក៏មានបន្ទាត់ក្រហម​ដែល​មិន​ត្រូវបំពានជាដាច់ខាត»

2025/06/13 07:32:58 pm        472

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែ​មិថុនា​នេះ​បាន​ផ្ញើសារ​ជូន​បង​ប្អូន​ជនរួម​ជាតិ​ពាក់ព័ន្ធ​នឹង​ស្ថាន​ភាព​តាន​តឹង​រវាង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ និង​ព្រះរាជា​ណាចក្រ​ថៃ​បាន​វិវឌ្ឍឈាន​ទៅ​ដល់​ការ​រុញ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​មធ្យោបាយ​សេដ្ឋកិច្ច ​ដើម្បី​បញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ, ក្នុង​នោះ​ឯកឧត្តម​បាន​បញ្ជា​ក់​ថា «យើង​មាន​គុណ​តម្លៃ​ផ្ទាល់​របស់​យើង​ហើយ​យើង​ក៏​មាន​បន្ទាត់​ក្រហម​ដែល​មិន​ត្រូវ​បំពាន​ជាដាច់ខាត»។

ឯកឧត្តមបានសរសេរថា ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពតាន​តឹង​រវាង​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ និងព្រះរាជា​ណាចក្រថៃ​ បាន​វិវឌ្ឍ​ឈាន​ទៅ​ដល់​ការ​រុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​មធ្យោបាយ​សេដ្ឋកិច្ច ដើម្បី​បញ្ចេញកំហឹងជាតិសាសន៍ជាលក្ខណៈឯកតោភាគីថៃ។ ជាការ​ឆ្លើយ​តប​ទៅ​នឹង​ទង្វើ​ដ៏​គគ្លើន និងមិនគប្បីជាច្រើនលើកច្រើនសានេះ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​ចេញ​នូវ​វិធានការ​មួយ​ចំនួនតបទៅវិញ ក្នុងភាពចាស់ទុំ និងដោយយកឧត្តមប្រយោជន៍ជាតិប្រជាជន ជា​ធំ​។ ​ក្នុងន័យនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិ ពិតជាយល់ស្រប ហើយគាំទ្រ​ចំពោះ​ចំណាត់​ការ​ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាលនៅពេលនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា យើងមិនអាចនៅស្ងៀមចំពោះ​ការ​ប្រមាថ​ដែល​មិន​សមរម្យ​មក​លើ​ជាតិ​សាសន៍យើង ក្នុងនាមជាអារ្យប្រទេសមួយដ៏ចំណាស់ក្នុងពិភពលោកបានឡើយ។ កម្ពុជា​មិន​មែនជាប្រទេស ដែលធ្លាប់សុំការសណ្តោសប្រោសប្រណីពីប្រទេសណាមួយឡើយ។ ពិត​ណាស់​យើងធ្លាប់ធ្លាក់ក្នុងអន្លង់នៃវិនាសកម្ម ប៉ុន្តែយើងបានខិតខំប្រឹងប្រែងងើបឡើងវិញ ដោយ​មាន​ការជួយជ្រោមជ្រែងពីមិត្តគ្រប់ទិសទី។ តែគ្រប់កាលៈទេសៈ បើយើងមិនប្រកាន់ជំហរ និង​ទស្សនៈរឹងមាំនោះទេ ក៏គ្មានសមិទ្ធផលណាអាចកើតមានឡើងបានដូចបច្ចុប្បន្ននេះឡើយ។

ឯកឧត្តមបានបញ្ជាក់ថា៖ «កូនខ្មែរគ្រប់រូបជាផ្នែកនៃខឿនការពារជាតិ យើងត្រូវរួមការពារ បូរណ​ភាព​ទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្មែរយើង។ ស្មារតី​យើង​ សកម្មភាព កាយវិការ និងសំលេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និង​ថាមពល​សម្រាប់​រាជរដ្ឋាភិបាល និងកម្លាំងរបស់យើងនាពេលនេះ»៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm