ប្រធានាធិបតីម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) បានប្រឆាំងការកំណត់ទោសធ្ងន់ដល់ជនអន្តោប្រវេសន៍ នៅក្នុងជំនួបរបស់លោកស្រីជាមួយអនុរដ្ឋមន្ត្រីការបរទេស ក្នុងពេលមានការតវ៉ាដ៏រាលដាលនៅសហរដ្ឋអាមេរិកប្រឆាំងការឆ្មក់បង្រ្កាបជនអន្តោប្រវេសន៍។

លោកស្រី Sheinbaum បាននិយាយអំពីបញ្ហាជាច្រើនដែលបានពិភាក្សាក្នុងអំឡុងពេលជួបជាមួយអតីតឯកអគ្គរដ្ឋទូតម៉ិកស៊ិកប្រចាំនៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលអាណត្តិទីមួយរបស់លោក Trump គឺលោក Christopher Landau នៅប្រទេសម៉ិកស៊ិក។

លោកស្រី Sheinbaum បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានពេលព្រឹកថា «ខ្ញុំក៏បានលើកឡើងពីការព្រួយបារម្ភរបស់យើង ចំពោះប្រជាជនរបស់យើងដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក ហើយយើងមិនយល់ស្របចំពោះការដាក់ទោសធ្ងន់ដល់កម្មករនោះទេ»។
ពេញមួយសប្តាហ៍នេះ លោកស្រី Sheinbaum បានរិះគន់អំពើហិង្សាក្នុងអំឡុងពេលបាតុកម្មប្រឆាំងការឆ្មក់បង្ក្រាបជនអន្តោប្រវេសន៍ ហើយបានស្នើឱ្យអាជ្ញាធរសហរដ្ឋអាមេរិកគោរពនីតិរដ្ឋ ខណៈដោះស្រាយការធ្វើអន្តោប្រវេសន៍។
ក្នុងការប្រមូលជនអន្តោប្រវេសន៍ខុសច្បាប់ដែលត្រូវបានចោទប្រកាន់ បានបង្កឱ្យមានការប៉ះទង្គិចគ្នាជាច្រើនថ្ងៃនៅក្នុងសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។