ស៊ីរីថ្កោលទោសការរំលោភអធិបតេយ្យភាពយ៉ាងច្បាស់ បន្ទាប់ពីការលុកលុយរបស់អ៊ីស្រាអែល

2025/06/13 10:10:20 pm        289

ក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរី បានថ្កោលទោសការលុកលុយរបស់អ៊ីស្រាអែល នៅភាគខាងត្បូងស៊ីរី ដោយនិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សម្នាក់ និងចាប់ពង្រត់មនុស្ស ៧នាក់ផ្សេងទៀត ដោយបានហៅទង្វើនេះថា ជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ»លើអធិបតេយ្យភាពរបស់ប្រទេសនេះ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងបញ្ជាក់ថា ការបង្កហេតុម្តងហើយម្តងទៀតទាំងនេះ គឺជាការរំលោភលើអធិបតេយ្យភាពនៃសាធារណរដ្ឋអារ៉ាប់ស៊ីរី» ដោយបន្ថែមថា «ការអនុវត្តទាំងនេះ មិនអាចនាំឲ្យតំបន់នេះ មានស្ថិរភាពទេ ហើយនឹងនាំឲ្យមានភាពតានតឹង និងចលាចលបន្ថែម    ទៀត» ។

យោធាអ៊ីស្រាអែល បាននិយាយថា អ្នកដែលត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលការវាយឆ្មក់មុនថ្ងៃរះទៅលើទីក្រុង Beit Jin ត្រូវបានគេសង្ស័យថា មានផែនការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ហើយអាវុធក៏ត្រូវបានរកឃើញ នៅក្នុងតំបន់នោះផងដែរ។ យោធាបាននិយាយថា ពួកគេត្រូវបាននាំទៅអ៊ីស្រាអែលវិញ ដើម្បីសាកសួរ។

ក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរី បាននិយាយថា មនុស្សម្នាក់ ត្រូវបានសម្លាប់ និង ៧នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការនេះ ខណៈដែលឪពុករបស់យុវជនដែលត្រូវបានសម្លាប់ បាននិយាយថាគេមានប្រវត្តិជំងឺផ្លូវចិត្ត។

ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាសា អាល់អាសាដ( Bashar Assad) នៅដើមខែធ្នូ កងកម្លាំងអ៊ីស្រាអែល បានចល័តទៅកាន់តំបន់ជាច្រើន នៅភាគខាងត្បូងប្រទេសស៊ីរី និងបានធ្វើការវាយប្រហារតាមអាកាសរាប់រយដង នៅទូទាំងប្រទេសនេះ ដោយបានបំផ្លាញគ្រឿងយុទ្ធោបករណ៍ជាច្រើនរបស់កងទ័ពស៊ីរី។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        1
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm