រដ្ឋចំនួន១១ របស់អាមេរិក រួមគ្នាប្តឹងលោក Trump រារាំងមិនឱ្យសម្លាប់ច្បាប់រថយន្តអគ្គិសនីឆ្នាំ២០៣៥

2025/06/13 10:58:41 pm        72


ក្រុមនៃរដ្ឋចំនួន១១ ដែលដឹកនាំដោយរដ្ឋ California របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១២ មិថុនា) បានប្តឹងជំទាស់នឹងការលុបចោលរបស់សភា នៃច្បាប់រថយន្តអគ្គិសនីឆ្នាំ២០៣៥ របស់រដ្ឋ និងការតម្រូវផ្សេងៗសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់។

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើសេចក្ដីសម្រេចចំនួន៣ ដែលអនុម័តដោយសមាជិកសភា ដែលរារាំងការលក់រថយន្តអគ្គិសនីរបស់រដ្ឋ California និងច្បាប់ម៉ាស៊ីនម៉ាស៊ូត រួមទាំងផែនការដ៏សំខាន់របស់ខ្លួនក្នុងការបញ្ចប់ការលក់រថយន្តប្រើសាំងត្រឹមឆ្នាំ២០៣៥។

លោក Trump បាននិយាយថា "អាមេរិកជួយសង្គ្រោះជាផ្លូវការនូវឧស្សាហកម្មរថយន្តពីការបំផ្លិចបំផ្លាញ ដោយការបញ្ចប់អាណត្តិរថយន្តអគ្គិសនីនៅ California ឱ្យដាច់ស្រេច"។ លោក Gavin Newsom អភិបាលរដ្ឋ California បានឆ្លើយតបថា "ការវាយប្រហារទាំងអស់របស់លោក Trump លើ California នៅតែបន្ត។ ហើយលើកនេះ លោកពុងបំផ្លាញបរិស្ថានខ្យល់ស្អាតរបស់រដ្ឋ និងការប្រកួតប្រជែងជាសកលរបស់អាមេរិក"។

រដ្ឋទាំងនោះបានដាក់បណ្ដឹងស្នើឱ្យចៅក្រមប្រកាសថា ការលុបចោលរបស់លោក Trump នូវការលើកលែង ដែលចេញដោយទីភ្នាក់ងារការពារបរិស្ថាន ក្រោមការដឹកនាំរបស់លោកអត្តីប្រធានាធិបតី Joe Biden មិនមានឥទ្ធិពលលើច្បាប់នៃការបំភាយឧស្ម័នរបស់រដ្ឋនោះទេ។ គួរឱ្យដឹងថា វិធានការរបស់លោក Biden នោះបានអនុញ្ញាតឱ្យរដ្ឋ California មានសិទ្ធិកំណត់ថា យ៉ាងហោចណាស់ ៨០% នៃរថយន្តថ្មីដែលលក់ក្នុងរដ្ឋ ត្រូវប្រើអគ្គិសនីត្រឹមឆ្នាំ២០៣៥ ដោយនៅសល់គឺរថយន្តបែបកូកាត់សាំងលាយអគ្គិសនី Plug-in Hybrid៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm