រាជរដ្ឋាភិបាល និងអង្គការដៃគូ​រួមគ្នា​បង្កើត​ការងារ​ដល់​សហគមន៍​នេសាទ​តំបន់​បឹង​ទន្លេសាប​តាម​រយៈ​សេដ្ឋកិច្ចវិលជុំ

2025/06/13 11:12:23 pm        340

អស់រយៈពេលជិត៤ឆ្នាំ ការអនុវត្តគម្រោង “បង្កើតការងារ​ជា​សេដ្ឋកិច្ច​វិល​ជុំ​របស់​សហគមន៍​នេសាទ​នៅបឹ​ងទន្លេសាបខាងលិច ក្នុងតំបន់១” ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប បាន​ឈាន​ដល់​ទីបញ្ចប់ ដោយមានកិច្ចសហការយ៉ាងល្អ រវាងរាជរដ្ឋាភិបាលកម្បុជា អង្គការអុកស្វាម និង​អាជ្ញាធរមានសមត្ថកិច្ចជាដើម ដោយ​បាន​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​វិជ្ជមា​ន​សម្រាប់​សហគមន៍​នេសាទ​នៅ​ជុំវិញតំបន់ឋមនីយជីវមណ្ឌលបឹងទន្លេសាប។

នៅក្នុងសិក្ខាសាលាស្តីពី ការប្រែក្លាយសហគមន៍នេសាទនៅតំបន់បឹងទន្លេសាប នៅព្រឹកនៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ២០២៥នេះ លោក អូស្កា ហាក់ ប្រធានកម្មវិធី និងតំណាងអង្គការអុកស្វាម បាន​លើក​ឡើងឱ្យដឹងថា តាមរយៈគម្រោងខាងលើនេះ បានមើលឃើញនូវភាពច្នៃប្រឌិត និងភាពធន់​គួរ​ឱ្យកត់សម្គាល់របស់សហគមន៍នេសាទក្នុងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប។

លោក​បានបន្តថា ដោយមានការបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាព គម្រូសេដ្ឋកិច្ចវិលជុំ និង​ការ​អ​ប់រំប្រកប ដោយបរិយាបន្ន មិនត្រឹលោមតែពង្រឹងជីវភាពរស់នៅរបស់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបានលើកកម្ពស់និរន្តរភាពបរិស្ថានទៀតផង។ ខណៈពេល​ដែល​យើង​កំពុង​សាទរ​នូវ​សមិទ្ធផ​លនេះ អង្គការអុកស្វាម ក៏សូមអំពាវនាវដល់អង្គការដៃគូ អ្នក បង្កើតគោល នយោបាយ និង​សហគមន៍ បន្តវិនិយោគលើរាល់ដំណោះស្រាយទាំងឡាយណាដែលគាំទ្រសហគមន៍ និង​ការ​ពារ​ធនធានធម្មជាតិរួមទាំងអស់គ្នា។

ពាក់ព័ន្ធ​គម្រោងនេះ លោក Koen EVERAERT អនុប្រធាន​កិច្ច​សហ​ប្រតិបត្តិការ​នៅសហភាព​អឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា បានឆ្លុះ​បញ្ចាំ​ង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​សហភាព​អឺរ៉ុប​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍប្រកបដោយចីរភាព។ តាមរយៈការពង្រឹងនូវសេវាកម្មដែលចាំបាច់ និងការបង្កើត​ឱ្យ​ចរន្ត​សេដ្ឋកិច្ចនៅក្នុងសហគមន៍ គម្រោង CAPFISH/FOSTER ដែលគាំទ្រដោយសហភាពអឺរ៉ុប បាន​ដាក់ចេញជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សហគមន៍នេសាទឲ្យមានភាពធន់ និងភាពជា​ម្ចាស់​ការ​។

នៅក្នុងពិធីបើកសិក្ខាសាលានាឱកាសនេះ ឯកឧត្តម ស្រ៊ុន លឹមសុង អនុប្រធានរដ្ឋបាលជលផល និងជានាយករងនៃកម្មវិធី EU-CAPFISH-Capture នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​មានប្រសាន៍ទទួលស្គាល់ថា ក្នុងរយៈពេល ៤ឆ្នាំកន្លងមក អង្គការអុកស្វាម និងអង្គការ​ជាដៃគូរបានសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ដូចជា៖ បណ្តុះបណ្តាលសមាជិកសហគមន៍អំពីការអភិរក្សត្រី និងព្រៃលិចទឹក, ការបង្កើតក្រុមកែច្នៃផលនេសាទ និងក្រុមចិញ្ចឹមឃ្មុំ, ជម្រុញអេកូទេសចរណ៍ និងកសិកម្មឆ្លាត និងបានបំពាក់សូឡាតាមផ្ទះសហគមន៍នេសាទជាដើម។ លទ្ធផលទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីសហគមន៍ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់។ ទាំងនេះជាចំណូលបន្ថែមរបស់ប្រជានេសាទដែលមិនអាចខ្វះបាន។

សូមជំរាបជូនថា សិក្ខាសាលាស្តីពី ការប្រែក្លាយសហគមន៍នេសាទនៅតំបន់បឹងទន្លេសាប ក្នុងថ្ងៃនេះ មានអ្នកចូលរួមប្រមាណ ១០០នាក់ រួមមាន តំណាងមកពីរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងអប់រំយុវជន និងកីឡា, សហភាពអឺរ៉ុប ដៃគូអនុវត្តគម្រោង អង្គការសង្គមស៊ីវិល អាជ្ញាធរថ្នាក់មូលដ្ឋាន និងសហគមន៍។ កម្មវិធីនេះបានបង្ហាញពីលទ្ធ ផលរបស់គម្រោងដែលសម្រេចបានតាម រយៈការរួមបញ្ចូលគ្នានូវការអភិវឌ្ឍប្រកប ដោយចីរភាព ការការពារបរិស្ថាននិងនវានុវត្តន៍៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm