ការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជាឆ្នាំ២០២១-២០២២ អត្រាមរណភាពទារកមានការចុះថយ

2025/06/14 12:53:53 am        149

ភ្នំពេញ ៖  លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានអៈអាងថា យោងតាមរយៈរបាយការណ៍សូចនករស្នូល នៃការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០២១-២០២២ បានបង្ហាញឲ្យឃើញថា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជា មានការចុះថយគួរឲ្យកត់សំគាល់ ពី ៣៧នាក់ក្នុងចំនោម ១០០០កំនើតរស់ក្នុងឆ្នាំ២០០០ មកត្រឹមតែ ៨នាក់ក្នុងចំនោម ១០០០កំនើតរស់ក្នុងឆ្នាំ ២០២១-២០២២។

​ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ យ៉ាងដូច្នេះ ក្នុងឱកាសបើកសិក្ខាសាលាលើកទី៥ ស្តីពី "START4NEWBORN - ការជួយសង្គ្រោះទារកទើបនឹងកើត នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ នៅមន្ទីរពេទ្យកាល់ម៉ែត។ លោកជំទាវសាស្រ្តាចារ្យ បន្តថា នេះជាសមិទ្ធផលយ៉ាងធំធេងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ បើទោះបីជាយ៉ាងណា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជា នៅតែមានកំរិតខ្ពស់នៅឡើយបើធៀបទៅនឹងប្រទេសអភិវឌ្ឍន៏ដទៃទៀត។

លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានបន្ថែមទៀតថា អំឡុងពេលសម្រាល ទារកប្រមាណ១៥%មិនអាចដកដង្ហើមបានដោយខ្លួនឯងនោះទេ ហើយទាមទារឲ្យមានការសង្រ្គោះបន្ទាន់នៅក្នុងបន្ទប់សម្រាលផ្ទាល់ ជាពិសេសនៅ១នាទីមាសដំបូង នៃអាយុជីវិតទារក។ ប្រសិនបើមិនមានការជួយសង្រ្គោះបានទាន់ពេលវេលា និងត្រឹមត្រូវទេ ទារកអាចទទួលរងបញ្ហាខួចប្រព័ន្ធប្រសាទខួរក្បាល និងពិការភាព ឬក៏អាចបង្ករឲ្យបាត់បង់អាយុជីវិតបាន ។ យោងតាមអង្គការសុខភាពពិភពលោក អត្រាមរណភាពទារក ដោយសារបញ្ហាស្លាក់ខ្យល់ស្រួចស្រាវអំឡុងពេលសម្រាល ឈរលើលំដាប់ថ្នាក់ទី២ នៃមូលហេតុមរណភាពទារកទូទាំងសកល។ ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវសាស្រ្តាចារ្យ បានជូនជាយោបល់ដល់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រធានមន្ទីរខេត្ត ប្រធានមន្ទីរពេទ្យស្រុក ប្រធានមណ្ឌលសុខភាព ទូទាំងរាជធានីខេត្ត៖ រៀបចំបណ្តុះបណ្តាលពីជំនាញក្នុងការសង្គ្រោះទារកទើបនឹងកើតដល់គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាកទាំងអស់ដែលបំរើការងារទាក់ទងនឹងផ្នែកសម្ភព និងទារក និងត្រូវធានាថាពួកគាត់មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្គ្រោះទារក។ សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ ត្រូវយកចំនេះដឹងនេះទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួន និងធ្វើការបង្ហាត់បង្រៀនបន្ត ដល់សហភាតរៈដែលធ្វើការជាមួយគ្នា។ ពង្រឹងគុណភាពក្នុងការផ្តល់សេវាពិនិត្យសុខភាពមុនសម្រាលដល់ស្រ្តីមានផ្ទៃពោះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងអាចមានសមត្ថភាពក្នុងការកំនត់រោគសញ្ញាប្រឈម ឬរោគសញ្ញាគ្រោះថា្នក់នានាអំឡុងពេលមានផ្ទៃពោះ ដើម្បីធ្វើការបញ្ជូនស្រ្តីមានផ្ទៃពោះទៅកាន់មូលដ្ឋានសុខាភិបាលដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសង្គ្រោះទាំងម្តាយនិងទារកឲ្យបានទាន់ពេលវេលា។ មន្ទីរពេទ្យថ្នាក់ខេត្តត្រូវបង្កើតទំនាក់ទំនងជិតស្និទជាមួយមន្ទីរពេទ្យស្រុក និងមណ្ឌលសុខភាពទាំងអស់ក្នុងតំបន់ ក៏ដូចជាគ្លីនិកឯកជន ដើម្បីសហការបង្កើតប្រព័ន្ធបញ្ចូន ស្រ្តីមានផ្ទៃពោះ និងទារកដែលមានបញ្ហាសុខភាព ឲ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា វត្តមានរបស់លោកជំទាវ

នាពេលនេះ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់មន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជាសមាគមគ្រូពេទ្យទារកកម្ពុជា និងជាថាមពលជំរុញដល់សិក្ខាកាមទាំងអស់ឲ្យមានការយល់ដឹង និងមានជំនាញពិតប្រាកដ ក្នុងការសង្គ្រោះទារកក្រោយសម្រាលបានត្រឹមត្រូវតាមឯកទេសជំនាញ ដែលជាគុណប្រយោជន៍ និងក្តីសង្ឃឹមសម្រាប់ មាតាទាំងឡាយ។ ការរៀបចំសិក្ខាសាលានេះក្នុងគោលបំណងបណ្តុះបណ្តាលដល់សិក្ខាកាមទាំងអស់ ឲ្យមានការយល់ដឹង និងមានជំនាញក្នុងការសង្គ្រោះទារកក្រោយសម្រាល ដោយចេះវាយតំលៃស្ថានភាពទារកដែលកើតមកភ្លាម រៀបចំទុកជាមុននូវសំភារៈសំរាប់សង្គ្រោះទារក និងអាចជួយសង្គ្រោះបឋម ដល់ទារកនៅ១នាទីមាសដំបូង នៃជីវិតឲ្យមានប្រសិទ្ធភាព និងចេះធ្វើការបញ្ចូនទារក ទៅកាន់មន្ទីរពេទ្យដែលមានលទ្ធភាពខ្ពស់ក្នុងការព្យាបាលបន្ត ឲ្យបានត្រឹមត្រូវ និងសុវត្ថិភាព ដោយមានការធ្វើបទបង្ហាញជាទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅលើ mannequin ពីក្រុមគ្រូពេទ្យជំនាញសង្គ្រោះនិងថែទាំទារកនៃមន្ទីពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យគន្ធបុប្ផា៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        1
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm