អ៊ីស្រាអែលនឹងបិទបេសកកម្ម នៅជុំវិញពិភពលោក

2025/06/14 03:16:31 am        95


បើតាមសេចក្តីថ្លែងការណ៍ដែលបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូត នាថ្ងៃសុក្រ (ទី១៣ ខែមិថុនា) នេះ បានឲ្យដឹងថា អ៊ីស្រាអ៊ែលកំពុងបិទស្ថានទូតរបស់ខ្លួន នៅជុំវិញពិភពលោក ហើយបានជំរុញឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងកុំបង្ហាញនិមិត្តសញ្ញារបស់ជនជាតិជ្វីហ្វ ឬអ៊ីស្រាអែល នៅកន្លែងសាធារណៈ ដោយការសម្រេចនេះកើតមានឡើងបន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា អ៊ីស្រាអែលនឹងមិនផ្តល់សេវាកុងស៊ុល និងបានជំរុញពលរដ្ឋឲ្យសហការជាមួយសេវាសន្តិសុខ ក្នុងតំបន់ ប្រសិនបើជួបប្រទះសកម្មភាពអរិភាព។

មិនមានការកំណត់ពេលវេលា សម្រាប់រយៈពេលដែលស្ថានទូត នឹងត្រូវបិទនោះឡើយ។ បុគ្គលម្នាក់ដែលលើកទូរសព្ទ នៅស្ថានទូត ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអ្វីឡើយ។ សេចក្តីថ្លែងការណ៍បានរៀបរាប់ថា៖ «ដោយមើលឃើញពីការវិវត្ត នាពេលថ្មីៗនេះ បេសកកម្មរបស់អ៊ីស្រាអែល នៅជុំវិញពិភពលោក នឹងត្រូវបិទ ហើយសេវាកម្មកុងស៊ុល នឹងមិនត្រូវបានផ្តល់ជូននោះទេ»។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃសុក្រនេះ បានប្រាប់ឲ្យដឹងថា ប្រទេសអាល្លឺម៉ង់កំពុងបង្កើនការការពារដល់ទីកន្លែងមានជនជាតិជ្វីហ្វ និងអ៊ីស្រាអែល។

សាក្សីរបស់សារព័ត៌មាន Reuters បាននិយាយថា គេឃើញសន្តិសុខត្រូវបានរឹតបន្តឹង នៅខាងក្រៅវិហារដ៏ធំរបស់ជនជាតិជ្វីហ្វ ក្នុងទីក្រុង Stockholm របស់ប្រទេសស៊ុយអែត ដោយមានរថយន្តនគរបាលចតនៅជិតនោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm