ក្រសួងទេសចរណ៍បង្កើនការថតវីដេអូខ្លី ផ្សព្វផ្សាយការដើរកម្សាន្តតាមគោលដៅទេសចរណ៍ថ្មីៗ

2021/12/24 07:35:16 pm        448

ភ្នំពេញ៖ ស្ថាប័នចំនួន៣រួមមាន៖ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងក្រុមហ៊ុន នរៈ ស្ទីឌីយូ នៅល្ងាចថ្ងៃទី២៣ ខែធ្នូនេះ បានព្រមព្រៀងគ្នា បង្កើនការចុះថតបង្កើតជាវីដេអូខ្លីជាច្រើន ដើម្បីធ្វើការផ្សព្វផ្សាយ និងបង្ហាញពីការត្រៀមលក្ខណៈ និងរបៀបនៃការទៅដើរកម្សាន្តនៅតាមបណ្តាគោលដៅទេសចរណ៍សំខាន់ ជាពិសេសតំបន់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នានារបស់កម្ពុជា។

បើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍​បានថ្លែងប្រាប់BTVថា នៅពេលពេលនេះ ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើ MOUព្រមព្រៀមជាមួយក្រុមហ៊ុន នរៈស្ទីឌីយ៉ូ ធ្វើជាដៃគូមួយបន្ថែមទៀត ក្នុងរយៈពេលបីឆ្នាំ ដើម្បីផលិតជាវីដេអូទេសចរណ៍ថ្មី និងការផ្សព្វផ្សាយផលិតផលទេសចរណ៍ ព្រមទំាងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍អោយមានភាពទាក់ទាញភ្ញៀវជាតិអន្តរជាតិទៅទស្សនាកម្សាន្ត។

លោក ឡោ វុឌ្ឍី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន នរៈស្ទីឌីយ៉ូ ថ្លែងថា អស់រយៈពេលជាង ៥ឆ្នាំមកហើយ ដែលក្រុមហ៊ុនបានធ្វើកិច្ចការងារនេះជាមួយក្រសួងទេសចរណ៍ ហើយតាមរយៈ MOUថ្ងៃនេះ ក្រុមការងារលោកនឹងបង្កើនការប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងទេសចរណ៍ និង​គណៈកម្មាធិការជាតិ ក្នុងការផលិតវីដេអូ ដើម្បីចូលរួមកម្មវិធីប្រលងប្រណាំង​នៅក្នុង​ព្រឹត្តិការណ៍​នានា ​ដើម្បីធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីៗ ​ពិសេសគោលដៅសហគមន៍ អេកូទេស​ចរណ៍ និងទេសចរណ៍ផ្សេងព្រេង ​ដែលកំពុងក្លាយជានិន្នាការថ្មីនៃដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា នៅទូទាំងប្រទេសកម្ពុជា មាន​តំបន់​ទេសចរណ៍ ទេសចរណ៍វប្បធម៌ អេកូទេសចរណ៍ជាច្រើនកន្លែង ខណៈបច្ចុប្បន្នក្រសួង​ទេសចរណ៍​បានរៀបចំសៀវភៅបញ្ជីសារពើភណ្ឌតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឡើងវិញ ដោយបាន​បង្ហាញ​គោល​ដៅ​ទេសចរណ៍ប្រមាណជិត ១១០០កន្លែង អាចទៅលេងកម្សាន្ត ហើយនៅក្នុង​គោលដៅ​ទេសចរណ៍នីមួយៗ មានកន្លែងដើរកម្សាន្តដែលមានទាក់ទាញរាប់ពាន់កន្លែងទៀត។

ឯកឧត្តម តុប សុភ័ក បន្ត បន្តថា តាមរយៈកិច្ចព្រមព្រៀង និងការបង្កើនផលិតវីដេអូខ្លីស្តីពីដំណើរ​កម្សាន្តតាមគោលដៅទេសចរណ៍ថ្មីនៅកម្ពុជា នឹងជម្រុញចលនាទេសចរ​ជាតិ​ អន្តរជាតិ​មានកំណើនឡើង ជា​ពិសេសជម្រុញ​ពលរដ្ឋខ្មែរទូទៅ ទៅលេង​កម្សាន្ត​ស្គាល់ទឹកដីជាតិខ្មែរខ្លួនឯង​អោយ​បានច្បាស់​ មុននឹងដើរកម្សាន្តទៅក្រៅប្រទេស៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm