លោក Macron៖ សន្និសីទUN ស្តីពីបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន ត្រូវបានពន្យារពេល ក្រោយការវាយប្រហារលើអ៊ីរ៉ង់

2025/06/14 06:11:06 pm        143

ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃសុក្រ ទី១៣ ខែមិថុនា ថា សន្និសីទអង្គការសហប្រជាជាតិ ដែលរៀបចំដោយប្រទេសបារាំង និងអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវបានពន្យារពេល បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារដោយយោធាទៅលើប្រទេសអ៊ីរ៉ង់។

ប្រភពចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រថា សន្និសិទនឹងត្រូវពន្យារពេល បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ព្រោះវាពិបាកសម្រាប់ប្រទេសនានានៅក្នុងតំបន់ដើម្បីមកចូលរួម។ លោក Macron បាននិយាយក្នុងសន្និសីទសារព័ត៌មានថា «ការពន្យារពេលនេះ មិនអាចធ្វើឱ្យខូចដល់ការប្តេជ្ញាចិត្តរបស់យើងក្នុងការឈានឆ្ពោះទៅមុខជាមួយនឹងការអនុវត្តដំណោះស្រាយរដ្ឋពីរនោះទេ» ។

លោកបាននិយាយបន្ថែមថា «ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្ញុំដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន»។ ប្រទេសបារាំង និងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានកំណត់ពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅចន្លោះថ្ងៃទី១៧ដល់ថ្ងៃទី២០ ខែមិថុនា នៅទីក្រុងញូវយ៉ក ក្នុងគោលបំណងដាក់ចេញនូវការកំណត់សម្រាប់ផែនទីបង្ហាញផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីន ខណៈធានាបានសន្តិសុខរបស់អ៊ីស្រាអែល។

លោក Macron ដែលត្រូវបានកំណត់ឱ្យចូលរួមនៅថ្ងៃទី១៨ ខែមិថុនា ដែលកាលពីពេលកន្លងទៅ បាននិយាយថា ប្រទេសបារាំងអាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងដែនដីកាន់កាប់ដោយអ៊ីស្រាអែល នៅក្នុងសន្និសីទសារព័ត៌មាន ជាចំណាត់ការដែលអ៊ីស្រាអែលប្រឆាំង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        249
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        291
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm