របាយការណ៍៖ ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល បានបណ្តាឲ្យមនុស្សយ៉ាងតិច ៣នាក់ ស្លាប់ និង ជាង៩០នាក់ រងរបួស

2025/06/14 09:58:56 pm        122

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល បានកើនឡើងដល់ ៣ នាក់ និង ៩១នាក់ ផ្សេងទៀត បានរងរបួស។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល។

ស្ត្រីម្នាក់ដែលបានរងរបួសក្នុងរលកទី១នៃការវាយប្រហារដោយមីស៊ីលពីប្រទេសអ៊ីរ៉ង់ បានស្លាប់ដោយសាររបួសរបស់ខ្លួន។ នេះបើយោងតាមទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល Kan។

ប្រព័ន្ធផ្សព្វផ្សាយនេះ បានរាយការណ៍ថា ជនជាតិអ៊ីស្រាអែលពីរនាក់ទៀត ដែលរងរបួស ក្នុងការវាយប្រហារដោយមីស៊ីលមួយទៀត នៅភាគកណ្តាលអ៊ីស្រាអែល ត្រូវបានប្រកាសថា បានស្លាប់។

យោងតាមទូរទស្សន៍ Kan បានឲ្យដឹងថា ចំនួនប្រជាជនអ៊ីស្រាអែល បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់ បានកើនឡើងដល់ ៩១នាក់ ដោយបីនាក់ក្នុងចំណោម ២១នាក់ បានរងរបួស ក្នុងស្ថានភាពខ្លាំង ឬធ្ងន់ធ្ងរ នៅក្នុងរលកចុងក្រោយនៃការវាយប្រហារដោយមីស៊ីល។

ទូរទស្សន៍ Channel 12 បានរាយការណ៍ថា ជនជាតិអ៊ីស្រាអែលប្រហែល ៣០០នាក់ នៅទីក្រុង Greater Tel Aviv ត្រូវបានជម្លៀសចេញ បន្ទាប់ពីផ្ទះរបស់ពួកគេ ត្រូវរងការខូចខាត ខណៈដែលជនជាតិអ៊ីស្រា   អែលចំនួន ១០០នាក់ ត្រូវបានជម្លៀសចេញ នៅក្នុងទីក្រុង Ramat Gan ក្បែរទីក្រុងតែលអាវីវ។

យោងតាមសារព័ត៌មានប្រចាំថ្ងៃ Haaretz បានឲ្យដឹងថា គ្រាប់រ៉ូកែតរបស់អ៊ីរ៉ង់ បានបំផ្លាញអគារចំនួន ៩ ទាំងស្រុង និងបានបង្កការខូចខាតដល់ផ្ទះល្វែងរាប់រយខ្នង និងយានជំនិះជាច្រើនគ្រឿង នៅក្នុងទីក្រុង Ramat Gan។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm