រដ្ឋមន្រ្តីការងារ ចង់ឃើញវិស័យឯកជនចាប់ដៃគូជាមួយរដ្ឋ អភិវឌ្ឍន៍ទីផ្សារការងារសម្រាប់យុវជន

2021/12/24 08:22:25 pm        453

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យលោក Patrice Vignes នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) (foodpanda) ចូលជួបសម្តែងការគួរ និងពិភាក្សាអំពីការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា និងទីផ្សារការងារសម្រាប់យុវជន។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានធ្វើការ​វិនិយោគ ​បង្កើតសេវាដឹកជញ្ជូននៅកម្ពុជា។ ចំពោះការវិនិយោគនេះទៀតសោត ពិតជាបានចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច ការផ្តល់ការងារដល់យុវជន និងជាការនាំមកនូវសេវាថ្មីមួយទៀត​ចូលមក​កម្ពុជា​ផងដែរ។

ឯកឧត្តម បាន​លើកឡើងថា នៅក្នុងដំណាក់កាលកូវីដ-១៩ ក្រុមហ៊ុនបានផ្តល់ការផ្គត់ផ្គង់​អាហារ​មកដល់ពលរដ្ឋ ​កម្ពុជាបានយ៉ាងល្អ។ ​ជាមួយគ្នានេះ ​ឯកឧត្តមចង់ឲ្យខាង Foodpanda បង្កើតភាព​ជា​ដៃគូ​តាមរយៈការអភិវឌ្ឍធនធានមនុស្ស ​ដោយក្រសួងមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អាច​បង្កើតជាមេរៀនបង្រៀនក្នុងរយៈពេលទាំងខ្លី និងមធ្យម។ និងឲ្យមានការបណ្តុះ​បណ្តាល​ជំនាញ​ទន់ថែមទៀត​ ដើម្បីធ្វើការទំនាក់ទំនង​ជាមួយអតិថិជនរបស់ខ្លួន។

ឯកឧត្តម គូសបញ្ជាក់ថា យើងអាចធ្វើកិច្ចព្រមព្រៀងលើ​អនុស្សរណៈរួមគ្នា ថាតើក្រសួងអាច​ជួយ​អ្វីខ្លះ​ទៅដល់​ក្រុមហ៊ុនបាន​នឹងក្លាយ​ជាដៃគូសហការដ៏​ជិតស្និត​ជាមួយគ្នានាពេលអនាគត។

ជាការឆ្លើយត​លោកនាយគ្រប់គ្រង ​បានបង្ហាញក្តីរីករាយ ដែលបានធ្វើការជាដៃគូជាមួយ​ក្រសួង​ការងារ លើកិច្ចការអាទិភាពមួយចំនួននេះ ​ដែលអាចនិយាយបានថា ​កិច្ចសហការនេះ នឹងផ្តល់ផល​ប្រយោជន៍ដល់បុគ្គលិករបស់ ​ក្រុមហ៊ុនផង​ និងភាពរីកចម្រើនរបស់ក្រុមហ៊ុនថែមទៀត និងពេញចិត្ត​ចុះកិច្ចព្រមព្រៀងលើអនុស្សរណៈជាមួយក្រសួង ដើម្បីធានាបាននូវកិច្ចសហការដ៏យូរអង្វែង និងកាន់តែមានប្រសិទ្ធភាព។

លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុននឹងប្តេជ្ញាចិត្តធ្វើការវិនិយោគកាន់តែធំជាងនេះបន្ថែមទៀត នៅ​កម្ពុជាដោយមានផែនទីបង្ហាញផ្លូវបង្កើតជាប្រព័ន្ធស្តង់ដារមួយ ឲ្យមានការគាំទ្រពីអ្នកប្រើប្រាស់​សេវា​នេះ​ឲ្យកាន់តែច្រើនបន្ថែមទៀ ខណៈដែលក្រុមហ៊ុនលោកចាប់ផ្តើមសេវាដឹកជញ្ជូន​គ្រឿងទេស និង​ដឹកជញ្ជូនម្ហូបអាហារទូទៅ ​ដោយមានបុគ្គលិក​៨ពាន់នាក់ ​និងត្រូវ​ការ​កម្លាំងពលកម្មបន្ថែម​ទៀត​នា​ពេលខាងមុខ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm