កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងកម្ពុជា-ចិន និង RCEP នឹងចូលជាធរមាននៅដើមឆ្នាំក្រោយ

2021/12/24 08:30:40 pm        432

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា-ចិន និងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ហៅកាត់ អាសិប (RCEP) នឹងត្រូវដាក់ចូលជាធរមាន។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ កាល​ពីរសៀលថ្ងៃទី២៣ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ​ មានប្រសាសន៍ថា កិច្ចព្រមព្រៀងទាំងនេះ នឹង​ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម​ទំនិញ សេវាកម្ម និងវិនិយោគ ​កាន់តែធំជាងមុន ជា​ពិសេស​ផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មីៗជាច្រើនមុខ​បន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជាបន្ថែមពី​លើការផ្ទេរ​បច្ចេក​វិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគបរទេសផ្ទាល់ និងការងារ ថ្មីៗជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម បានបន្តថា ទោះបីជាកម្ពុជាជួបបញ្ហាប្រឈមនឹងជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ក្រសួង​បាន​ខិតខំ​បំពេញការងារយ៉ាងសកម្ម ក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្មកម្ពុជា ទាំងក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និងសកលលោក ដោយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជា​ពិសេសការ​ចរចាបើកច្រកទីផ្សារសម្រាប់ទំនិញកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តីលើកឡើងបន្តថា ក្រសួងនៅមានបេសកកម្មចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីថ្មីៗបន្ថែម​ទៀត​ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ​មួយចំនួន ​មានដូចជា ជាមួយសហភាព​សេដ្ឋកិច្ច​អឺរ៉ុប អាស៊ី ឥណ្ឌា រុស្ស៊ី ជប៉ុន ម៉ុងហ្គោលីជាដើម។

ឯកឧត្តម បានឲ្យដឹងទៀតថា ក្នុងរយៈពេលខាងមុខក្រសួងក៏បានខិតខំចរចាផងដែរ ដើម្បី​កម្ពុជា​អាចចុះ​ហត្ថ​លេខា ​លើអនុស្សរណៈយោគយល់គ្នាជាច្រើន ​ជាមួយប្រទេសជាដៃគូមួយចំនួនដូចជា បេឡារុស ហុងគ្រី គុយវែត និង​ម៉ូរីស​ជាដើម ​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ​វិនិយោគកសិកម្ម ​ទេសចរណ៍​ ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រជាដើម។

យោងតាមសន្ទរកថារបស់ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ថ្វីត្បិតតែតម្លៃនាំចេញ​ក្នុង​រយៈពេល ១១ខែ ឆ្នាំ២០២១ មាន​ចំនួន ១៥ ៧២៩លានដុល្លារអាម៉េរិក ​ដែល​មានការធ្លាក់ចុះចំនួន ០.១២ភាគរយ ​បើធៀបនឹង​ រយៈ​ពេល​ដូច​គ្នា​នឹងឆ្នាំ២០២០ក៏ដោយ ប៉ុន្តែបើតាមការព្យាករណ៍​របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំណើនសេដ្ឋកិច្ចនៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ នឹងមានប្រមាណ ២,៤ភាគរយ។ ​ដោយឡែក សម្រាប់ឆ្នាំ២០២២ ​កំណើនដែលបានធ្វើការព្យាករណ៍ គឺមានរហូតដល់ ៤,៨ភាគរយ ​ក្នុងករណីការអនុវត្តគោលនយោបាយបានល្អប្រសើរតាមការគ្រោងទុក៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm