TOP STORY | ថ្ងៃនេះកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ), កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព

2025/06/15 07:05:10 am        511

ថ្ងៃនេះ ទី១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ នេះបើតាមការ​បញ្ជាក់របស់សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់នៅព្រឹកនេះ។

...............................................

សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ គាប់ជួនផងដែរកាលពី ៦៣ ឆ្នាំមុន នៅថ្ងៃទី១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។


សម្ដេច​ថ្លែងថា ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតី និងគោល​បំណងគឺដូចគ្នា៖គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង ៦០ ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។


សម្ដេច​បានបញ្ជាក់ថា កម្ពុជា ត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។


ក្នុងឱកាសនេះសម្ដេច​បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះ ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរ​ណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា៕


អត្ថបទដែលទាក់ទង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
2025/06/16 01:10:48 pm        1
សម្ដេចតេជោ៖ កម្ពុជាប្ដឹង ICJ ព្រោះកម្ពុជាដឹងច្បាស់ថា តំបន់វិវាទជាមួយថៃនោះមិនអាចដោះស្រាយបានទេ
2025/06/16 12:28:32 pm        1
សម្ដេចតេជោ៖ កម្ពុជាមិនខ្វះអាវុធ ឬកម្លាំងទ័ពវ៉ៃគ្នាទេ ប៉ុន្ដែកម្ពុជាមិនចង់វ៉ៃ តែត្រឹមតែការពារខ្លួនប៉ុណ្ណោះ
2025/06/16 12:16:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[BREAKING NEWS] យន្តហោះមួយគ្រឿងទៀតហើយរបស់ Air India ហោះត្រឡប់ទៅហុងកុងវិញ បន្ទាប់ពីបញ្ហាបច្ចេកទេសពាក់កណ្តាលអាកាស

2025/06/16 01:23:13 pm
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
2025/06/16 01:10:48 pm
​ទីផ្សារអាស៊ី បង្ហាញភាពធន់យ៉ាងល្អ ខណៈតម្លៃប្រេងបន្តហក់ឡើង ជុំវិញជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់
2025/06/16 01:03:24 pm
​មនុស្សជាច្រើននាក់បានជាប់ខ្លួន និងរងរបួស ក្រោយការបាក់អគារនៅភាគខាងជើងប្រទេសឥណ្ឌា
2025/06/16 01:00:54 pm
​ប្រព័ន្ធផ្សព្វផ្សាយ៖ មនុស្ស៦នាក់ស្លាប់ និង២៥នាក់ត្រូវទឹកហូរនាំ ក្រោយបាក់ស្ពាននៅទីក្រុង Pune ប្រទេសឥណ្ឌា
2025/06/16 12:58:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/16 02:36:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/15 02:21:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/15 09:54:02 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am