អ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែលដោយប្រើមីស៊ីល និងយានដ្រូន ខណៈអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើទីក្រុងតេអេរ៉ង់

2025/06/15 03:34:50 pm        250

អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកការវាយប្រហាររលកថ្មីលើទីក្រុងសំខាន់ៗ ធ្វើឲ្យមានក្តីបារម្ភដល់សង្រ្គាមពេញបន្ទុក ស្របពេលដែលការប៉ះទង្គិចគ្នានេះ ឈានចូលដល់ថ្ងៃទី ៣ ។

សារព័ត៌មានអ៊ីស្រាអែល រាយការណ៍ថា ការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់លើតំបន់ភាគខាងជើងអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និងមនុស្ស ១៣នាក់ផ្សេងទៀត រងរបួស កាលពីយប់រំលងអធ្រាត្រថ្ងៃសៅរ៍ ឈានចូលដល់ព្រឹកថ្ងៃអាទិត្យ ។

យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានពាក់កកណ្តាលផ្លូវការ Tasnim បានឲ្យដឹងថា អ៊ីស្រាអែលបានវាយប្រហារទីស្នាក់ការកណ្តាលក្រសួងការពារជាតិអ៊ីរ៉ង់ ស្ថិតនៅទីក្រុងតេអេរ៉ង់ នៅព្រឹកថ្ងៃអាទិត្យនេះ ។

ក្រុមមន្រ្តីអ៊ីរ៉ង់ និយាយផងដែរថា ដឺប៉ូស្តុកប្រេង Shahran ស្ថិតនៅភាគពាយ័ព្យទីក្រុងតេអេរ៉ង់ រងការវាយប្រហារដោយអ៊ីស្រាអែល ។ សារព័ត៌មាន Tasnim រាយការណ៍ថា កងកម្លាំងជួយសង្រ្គោះ បានមកដល់កន្លែងកើតហេតុ ដើម្បីព្យាយាមពន្លត់ភ្លើង ។

ទូរទស្សន៍ Channel 13 របស់អ៊ីស្រាអែល រាយការណ៍ថា មីស៊ីលបានវាយប្រហារទីក្រុង Haifa និងទីក្រុង Tamra ។ ការវាយប្រហារទីក្រុង Haifa ត្រូវបានគេព្យាករណ៍ដឹងមុន ស្របពេលដែលទីក្រុងមួយនេះ ជាបណ្តុំហេដ្ឋារចនាសម្ព័ន្ធឧស្ម័នយុទ្ធសាស្រ្ត ។

ក្រុមអ្នកវិភាគលើកឡើងថា នេះគ្រាន់តែជាការចាប់ផ្តើមសងសឹកតាមសន្យារបស់អ៊ីរ៉ង់ប៉ុណ្ណោះ សម្រាប់ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើទីតាំងថាមពលសំខាន់ៗនៅទីក្រុង Bushehr និងទីក្រុង Abadan ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm