វិវាទរវាងសហជីពណាហ្គា និងក្រុមហ៊ុននៅតែបន្ត ខណៈវិស័យរដ្ឋព្យាយាមស្វែងរកដំណោះស្រាយ

2021/12/24 08:40:45 pm        316

ភ្នំពេញ៖ បើទោះបីជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ បានព្យាយាមសម្របសម្រួលដោះស្រាយករណីវិវាទការងារ រវាងក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត និងភាគីបុគ្គលិកសហជីព យ៉ាងណាក៏ដោយ ក៏បញ្ហានេះនៅតែចម្រោងចម្រាស់ ដោយសារភាគីទាំងពីរប្រកាន់គោលជំហររៀងៗខ្លួន បន្តអូសបន្លាយការតវ៉ាមកដល់ពេលនេះ មានរយៈពេល ៧ថ្ងៃហើយ។

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះកម្មករបុគ្គលិក និងសហជីពសរុបជាង២០០នាក់​បាន​បន្តមក​ធ្វើកូដកម្ម​នៅខាងមុខក្រុមហ៊ុនណាហ្គាវើល និងបាន​ធ្វើ​សន្និសីទសារព័ត៌មាន​នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក។

តំណាងសហជីព បានលើកឡើងថា កម្មករសរុប ៣៦៥នាក់ដែលទាមទាឲ្យក្រុមហ៊ុន​ទទួល​បាន​ចូលធ្វើការងារវិញ ឥលូវនេះ នៅសល់តែចំនួន២៧៦នាក់ប៉ុណ្ណោះ ដូច្នេះក្រុមហ៊ុនមាន​លទ្ធភាព​អាចទទួលឲ្យចូលបំរើការងារវិញបាន។​ ចំពោះក្រុមកម្មករ ​បុគ្គលិកចុះកម្មសិក្សា គឺ​សំណូមពរ​ដល់ក្រុមហ៊ុនឲ្យទទួលចូលធ្វើការវិញ និង​បញ្ចូល​ជាបុគ្គលិកពេញសិទ្ធិ។

តំណាងសហជីព បន្ថែមថា រយៈពេល០៣ថ្ងៃ ដែលតំណាងកម្មករសហជីពចូលស្ដាប់ និង​ជជែករក​ដំណោះស្រាយជាមួយអាជ្ញាធរ គឺមិន​មានដំណោះស្រាយណាមួយដែល​អាច​ទទួលយក​បានឡើយ។

នៅក្នុងសេចក្តីប្រកាសព័តមាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយ​វិវាទការងារ​នៅក្រុមហ៊ុន ណាហ្គាវើលដ៍ ​លីមីតធីត ​និងភាគីសហជីព ក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានឲ្យដឹងថា ​ក្រោយពីការប្រជុំពិភាក្សា ភាគីទាំងពីរនៅតែមិនទាន់​ព្រមព្រៀង​ក្នុងការបញ្ចប់វិវាទនៅឡើយ ​ដោយសារតំណាងក្រុមហ៊ុន នឹងពិចារណាលើរូបមន្តក្នុងការ​គណនា​ប្រាក់បំណាច់​បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតចំនួន ​៨៥នាក់ ដែលបាន​ឯកភាព​ទទួល​យកការទូទាត់​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យាការងារស្របតាមច្បាប់​ ក្រោមការ​សម្របសម្រួល​របស់ក្រសួងការងារ ប៉ុន្តែក្រុមហ៊ុនមិន​ព្រមទទួល​យកកម្មករនិយោជិត​ដែលកំពុងតវ៉ាផ្សេងទៀត​ឲ្យចូល​ធ្វើការវិញទេ។

ដោយឡែក តំណាងកម្មករនិយោជិត ភាគីសហជីព ​ទាមទារឲ្យដោះស្រាយជាកញ្ចប់ ដោយ​តម្រូវឲ្យ​ក្រុមហ៊ុន​ទទួលយកកម្មករនិយោជិតដែលកំពុងតវ៉ាឲ្យចូលធ្វើការជាមុន ​ទើបកម្មកនិយោជិតចំនួន ៨៥នាក់ផ្សេងទៀត ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់​កិច្ចសន្យាការងារ​ស្របតាមច្បាប់។

ពាក់ព័ន្ធបញ្ហាខាងលើ ​កាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅ នៅសាលារាជធានីភ្នំពេញ​ ក៏បាន​បើកកិច្ចប្រជុំ​ស្តីពីការដោះស្រាយវិវាទការងារនេះដែរ​ ប៉ុន្តែជាលទ្ធផលភាគីទាំងពីរពុំបានរំសាយការប្រមូលផ្តុំគ្នា​ធ្វើការសំដែងមតិដោយខុសច្បាប់ តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ហើយ​បង្ក​ឲ្យប៉ះពាល់ដល់សន្តិសុខ ​សណ្តាប់ធ្នាប់ ​និងរបៀបរៀបរយសាធារណៈ៕អត្ថបទ ៖ ម៉ឺន កុម្ភៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm