សមាជិកព្រឹទ្ធសភាបាននាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនប្រជាពលរដ្ឋចាស់ជរា

2021/12/24 08:46:21 pm        443

កំពង់ធំ ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផ្តល់អំណោយដល់ចាស់ជរាចំនួន ៣០គ្រួសារនៅ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ក្នុងឱកាសនោះលោកជំទាវ ឃួន ឃុនឌី បានផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ប្រមុខថ្នាក់ដឹកនាំ និងបានកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ។

លោកជំទាវ បានលើកឡើងថា​ការផ្តល់ស្បៀងអាហារ​និងសម្ភារៈប្រើប្រាស់ថ្ងៃនេះ គឺមិនបាន​បែង​ចែក​វណ្ណៈ ​ពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការ​លំបាកពិត​ប្រាកដជាក់ស្តែង ទោះបីការផ្តល់ជាអំណោយមនុស្សធម៌ថ្ងៃនេះ មាន​តិចតួចមិនបានជួយ​ដល់​ពលរដ្ឋយូរអង្វែងក៏ដោយ ប៉ុន្តែវាអាចជួយដោះស្រាយពលរដ្ឋនៅពេលលំបាកបានមួយគ្រាដែរ។

លោកជំទាវ បានផ្តាំផ្ញើដល់លោកយាយលោកតា​សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់​ទៅ​លើផ្នែក​អនាម័យ ដូចការបរិភោគសាច់ឆៅ ​បន្លែឆៅ ទឹកឆៅដែលបណ្តាលឱ្យមាន​ការ​រាគរុះ​បង្កជា​ជំងឺឆ្លងផ្សេងៗ ធ្វើឱ្យប៉ះពាលដល់សុខភាពដោយផឹកស្អាត​ ហូបស្អាត​ រស់នៅស្អាត ស្របពេល​សកលលោកក៍ដូចជាកម្ពុជាកំពុងជួបវិបត្តិនូវការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង។

លោកជំទាវ បានក្រើនរំលឹកដល់មន្ដ្រីក្រោមឱវាទ និងប្រជាពលរដ្ឋទាំងអស់​ត្រូវបន្ដបង្កើន​ការប្រុង​ប្រយ័ត្ន​និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន​នូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជា​វិធានការណែនាំ​របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និងការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ។

អំណោយដែលចែកជូននាពេលនោះក្នុង១គ្រួសារៗ រួមមាន អង្ករ២០គីឡូក្រាម ត្រីខ១យួរ ភួយ១ ក្រមា១ និងថវិកា៣ម៉ឺនរៀល និងបានផ្តល់ជូនដល់អាជ្ញាធរនូវថវិកាមួយចំនួនផងដែរ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm