កោះកុង៖ អាជ្ញាធរខេត្តកោះកុង និងមន្រ្តីប្រចាំការ បានឲ្យដឹងថា មានពលករខ្មែរជិត៤០នាក់ ហើយដែលបានឆ្លងដែនមកកាន់កម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានប្រាប់នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្រុមការងារប្រចាំការនៅតំបន់ព្រំដែនចាំយាម បានទទួលពលករជិត៤០នាក់ ភាគច្រើនពួកគាត់បម្រើការងារផ្នែកសេវាកម្មទេសចរណ៍ ចុះទូកនេសាទ និងធ្វើកសិកម្ម។
បើតាមលោកអភិបាលរងខេត្ត ក្រុមការងារត្រៀមរថយន្តដឹកជញ្ជូនពួកគាត់ទៅស្រុកកំណើត ប៉ុន្តែបានកក់តាក់ស៊ីរួចរាល់ហើយ តាំងពីពួកគាត់នៅប្រទេសថៃ។
គួរជម្រាបថា ថ្ងៃនេះអាជ្ញាធរខេត្តកោះកុង បានត្រៀមរថយន្តក្រុង១៣គ្រឿង ដើម្បីដឹកជញ្ជូនពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ តបតាមបញ្ជារបស់សម្តេចតេជោ និងប្រមុខរាជរដ្ឋាភិបាល មុនភាគីថៃបណ្ដេញចេញ និងមើលងាយមើលថោកពីសំណាក់ជនបរទេស៕ (អត្ថបទឈឹម មករា)





