អ៊ីស្រាអែល នៅថ្ងៃអាទិត្យ (១៥ មិថុនា) នេះ បានចេញការព្រមានជម្លៀសដល់ប្រជាជនអ៊ីរ៉ង់ ដែលរស់នៅក្បែរមូលដ្ឋានផលិតអាវុធក្នុងទីក្រុងតេអេរ៉ង់ ខណៈប្រទេសទាំងពីរបានបន្តវាយប្រហារដាក់គ្នាទៅវិញទៅមកដោយមីស៊ីល ដែលបានចាប់ផ្តើមតាំងតែពីថ្ងៃសុក្រសប្ដាហ៍នេះមក៕