គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ

2025/06/15 11:44:15 pm        542

គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១២ ខែមិថុនា កន្លងមកនេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងបរិភោគឧបភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងជួរមុខការពារព្រំដែន ក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា, សមាជិក សមាជិកា ព្រឹទ្ធសភា, ទីប្រឹក្សា, ថ្នាក់ដឹកនាំនិងមន្ត្រីខុទ្ទការល័យថ្នាក់ដឹកនាំព្រឹទ្ធសភា, ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជាច្រើននាក់។

ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីតាំងចំនួនពីរ ដាច់ដោយឡែកពីគ្នា គឺ ទី១.នៅកងពលតូចអន្តរាគមន៍លេខ៨ និងទី២. នៅទីបញ្ជាការដ្ឋាន កងអង្គរក្សការពារព្រំដែនតំបន់មុំបី នៃខេត្តព្រះវិហារ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបណ្តយព្រំប្រទល់កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ត្រៀមប្រយុទ្ធការពារបូរណភាពដែនដីនៃមាតុភូមិកម្ពុជា និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចទាំងពីរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសសុខទុក្ខរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដោយចាត់ទុកជាសុខទុក្ខផ្ទាល់របស់សម្តេច ព្រមទាំងបានសម្តែងនូវគារវកិច្ចកោតសរសើរ និងគោរពចំពោះវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជន ដែលបានធ្វើពលីកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិត ដើម្បីប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តម បានរំឭកពីពាក្យពេចន៍ពីរឃ្លាដ៏ពិសិដ្ឋ និងមានអត្ថន័យដ៏ឧត្តុង្គឧត្តម​ថ្លៃថ្លា​របស់សម្តេចតេជោ ដែលត្រូវបានចារទុកក្នុងទឹកចិត្តរបស់អ្នកស្នេហារជាតិគ្រប់ៗរូប ដែលមាន​ខ្លឹមសារ “សន្តិភាពត្រូវបានការពារដូចជាអាយុជីវិតរបស់យើង ហើយដែនដីត្រូវបានការពារដូចជា​ដួងព្រលឹងរបស់យើង”។ ឯកឧត្តមបន្ថែមថា “សន្តិភាព” មិនមែនជាអំណោយនោះទេ តែជាសមិទ្ធផលដែលទទួលបានដោយលំបាក តាមរយៈការបូជាទាំងកម្លាំងកាយ ចិត្ត និងការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ដោយមានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ន។

តាងនាម សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ទីប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានសម្តែងជាថ្មីម្តងទៀតនូវការគោរពនិងកោតសរសើរដ៏ជ្រាលជ្រៅចំពោះវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធទាំងអស់ និងបាននាំយកនូវអំណោយ និងវិភាគទានមួយចំនួនរបស់សម្តេចទាំងពីរ ជាមួយនឹងការចូលរួមវិភាគទានពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ទីប្រឹក្សា ថ្នាក់ដឹកនាំនិងមន្រ្តីខុទ្ទកាល័យថ្នាក់ដឹកនាំទាំងបី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនដល់កងពលតូចអន្តរាគមន៍លេខ៨ និងកងអង្គរក្សការពារព្រំដែនតំបន់មុំបី នៃខេត្តព្រះវិហារ ។

បន្ទាប់ពីពិធីខាងលើ គណៈប្រតិភូព្រឹទ្ធសភាបានបន្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍វរសេនាតូចលេខ៣៩២ ខេត្តព្រះវិហារ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៨ឆ្នាំ និងបានផ្តល់ថវិកាជួយឧបត្ថម្ភដល់គ្រួសារសព ផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        36
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        87
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm