មន្ត្រីអាមេរិក៖ លោក Trump ជំទាស់ផែនការរបស់អ៊ីស្រាអែល ក្នុងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់

2025/06/16 03:31:27 pm        389

ប្រភពពីមន្រ្តីអាមេរិកពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រ កាលថ្ងៃអាទិត្យ (១៥ មិថុនា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រឆាំងផែនការរបស់អ៊ីស្រាអែល ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលមានបំណងសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei។ ប្រភពមួយក្នុងចំណោមនោះគឺមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក បាននិយាយថា៖ "អ៊ីរ៉ង់មិនទាន់បានសម្លាប់ជនជាតិអាមេរិកម្នាក់នៅឡើយទេ។ ទាល់តែពួកគេធ្វើរឿងនេះ បើមិនដូច្នេះទេ អាមេរិកនឹងមិននិយាយពីតាមកម្ចាត់ថ្នាក់ដឹកនាំនយោបាយអ៊ីរ៉ង់ទេ"។

ក្រុមមន្ត្រី ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបន្តថា មន្ត្រីជាន់ខ្ពស់របស់អាមេរិក បានធ្វើការទំនាក់ទំនងឥតឈប់ឈរជាមួយមន្ត្រីអ៊ីស្រាអែល ក្នុងប៉ុន្មានថ្ងៃមកនេះ ចាប់តាំងពីអ៊ីស្រាអែល បើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់ ក្នុងបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ប្រភពលើកឡើងថា អ៊ីស្រាអែល បានរាយការណ៍ថា ពួកគេមានឱកាសសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ប៉ុន្តែលោក Trump បានច្រានចោលផែនការនោះ។ ប្រភពមន្ត្រីទាំងនេះមិនបញ្ជាក់ទេថា តើលោក Trump បានផ្ញើសារនោះដោយផ្ទាល់ឬយ៉ាងណាឡើយ ប៉ុន្តែលោក Trump បានស្ថិតក្នុងការទាក់ទងយ៉ាងញឹកញាប់ជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។

នៅពេលត្រូវសាកសួរពីរបាយការណ៍របស់រ៉យទ័រនេះ លោក Netanyahu ក្នុងបទសម្ភាសន៍កាលថ្ងៃអាទិត្យជាមួយប៉ុស្តិ៍ Fox News បាននិយាយថា "មានរបាយការណ៍មិនពិតជាច្រើននៃការសន្ទនាដែលមិនធ្លាប់មាន ហើយរូបលោកនឹងមិននិយាយវែងឆ្ងាយក្នុងរឿងនេះឡើយ"។

លោក Netanyahu បាននិយាយបន្ថែមបែបបញ្ឆិតបញ្ឆៀងថា "លោកគិតថា អ៊ីស្រាអែលនឹងធ្វើអ្វីដែលខ្លួនត្រូវធ្វើ ហើយលោកគិតថា សហរដ្ឋអាមេរិក បានដឹងពីអ្វីដែលល្អសម្រាប់សហរដ្ឋអាមេរិក"។ លោក Trump បានប្រាប់រ៉យទ័រកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា "អាមេរិកដឹងរឿងគ្រប់យ៉ាង" ពីការវាយប្រហាររបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm