ពិព័រណ៍អាកាសទីក្រុងប៉ារីស បានបើកក្រោមស្រមោលនៃការធ្លាក់យន្តហោះនៅឥណ្ឌា និងជម្លោះនៅមជ្ឈិមបូព៌ា

2025/06/16 05:47:01 pm        166

កម្មវិធីពិព័រណ៍អាកាសរបស់ទីក្រុងប៉ារីស Paris Airshow បានចាប់ផ្ដើមប្រព្រឹត្តទៅក្នុងប្រទេសបារាំង នៅថ្ងៃចន្ទ (១៦ មិថុនា) នេះ ខណៈការបញ្ជាទិញយន្តហោះតាមធម្មតា ត្រូវរំពឹងថានឹងធ្លាក់ចុះ ដោយសារក្ដីបារម្ភពីគ្រោះមហន្តរាយផ្លូវអាកាសដ៏អាក្រក់បំផុតនៅឥណ្ឌា និងកំណើនការវាយប្រហារដាក់គ្នាដោយមីស៊ីលរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលធ្វើឱ្យឧស្សាហកម្មអាកាសចរណ៍ពិភពលោកមានភាពររង្គោះរង្គើ។

រៀងរាល់ពីរឆ្នាំម្តង អាកាសយានដ្ឋាន Le Bourget នៅភាគឦសានទីក្រុងប៉ារីស បានប្រែក្លាយទៅជាទីតាំងបង្ហាញសម្រាប់វិស័យអាកាសចរណ៍ និងវិស័យការពារជាតិ ដោយផ្លូវហោះហើរដ៏ធំទូលាយរបស់អាកាសយានដ្ឋាននេះត្រៀបត្រាដោយយន្តហោះចម្បាំង យន្តហោះពាណិជ្ជកម្ម និងយានដ្រូនស្វ័យប្រវត្តិ។

នៅក្នុងបន្ទប់ពណ៌សតាមខ្សែបន្ទាត់ហោះហើរ នាយកប្រតិបត្តិផ្នែកអាកាសចរណ៍ មន្ត្រីរដ្ឋាភិបាល និងគណៈប្រតិភូយោធានានា បានប្រមូលផ្តុំគ្នាដើម្បីធ្វើកិច្ចព្រមព្រៀង និងពិភាក្សាពីកងកម្លាំងភូមិសាស្ត្រនយោបាយ។ គណៈប្រតិភូនិយាយថា ពួកគេរំពឹងថាព្រឹត្តិការណ៍នៅឆ្នាំនេះដែលចាប់ពីថ្ងៃទី១៦-២០ ខែមិថុនា នឹងមានភាពស្ងប់ស្ងាត់ជាងមុន ហើយសកម្មភាពសាធារណៈជាច្រើននឹងត្រូវកាត់បន្ថយ បន្ទាប់ពីមហន្តរាយផ្លូវអាកាសកាលពីសប្តាហ៍មុន នៅពេលយន្តហោះ Boeing 787 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើង ដោយបានសម្លាប់មនុស្សជិត ៣០០នាក់។

លើសពីនេះ ឧស្សាហកម្មអាកាសក៏ត្រូវរង្គោះរង្គើផងដែរដោយការវាយប្រហារមីស៊ីលរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលបានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន - មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការធ្លាក់យន្តហោះនៅឥណ្ឌា - ដែលបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍លុបចោល ឬបង្វែរជើងហោះហើររាប់ពាន់ជើងរបស់ខ្លួន នៅក្នុងភាពចលាចលចុងក្រោយបំផុតក្នុងការធ្វើដំណើរក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        5
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm