មនុស្សរាប់ពាន់នាក់ចូលរួមការតវ៉ា 'បន្ទាត់ក្រហម' នៅទីក្រុងឡាអេប្រឆាំងសង្រ្គាមអ៊ីស្រាអែលនៅតែបន្តក្នុងដែនដីហ្កាហ្សា

2025/06/16 12:55:56 pm        80

បាតុករគាំទ្រប៉ាឡេស្ទីនរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសហូឡង់ ដើម្បីប្រឆាំងនឹងសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលប្រកាន់ជំហររឹងមាំជាងនេះ ខណៈប្រជាជនប៉ាឡេស្ទីនជាង៥៥.៣០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមរយៈពេលជាង ២០ខែ។  

កាលពីថ្ងៃអាទិត្យ ហ្វូងមនុស្សយ៉ាងច្រើនបានដើរដង្ហែតាមដងផ្លូវនៃទីក្រុងឡាអេ ជាលើកទីពីរក្នុងរយៈពេលបួនសប្តាហ៍ឆ្ពោះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។

ក្រុមសិទ្ធិមនុស្ស ដែលស្ថិតក្នុងចំណោមអ្នករៀបចំបាតុកម្ម រួមទាំងអង្គការលើកលែងទោសអន្តរជាតិ និងអុកស្វាម(Oxfam)បាននិយាយថា បាតុកម្មនេះមានគោលបំណងបង្កើត "បន្ទាត់ក្រហម" ជានិមិត្តរូប ដែលពួកគេនិយាយថា រដ្ឋាភិបាលបានបរាជ័យក្នុងការកំណត់ដើម្បីបញ្ឈប់សង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងប្រជាជនប៉ាឡេស្ទីនរបស់ខ្លួន។

ក្រុមបាតុករបានច្រៀង ថ្លែងសុន្ទរកថា និងដើរដង្ហែរឆ្លងកាត់តុលាការដែលកំពុងបើកសវនាការលើសំណុំរឿងមួយ ដោយប្រទេសអាហ្រ្វិកខាងត្បូង ចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងអំឡុងពេលសង្គ្រាមរបស់ខ្លួនលើតំបន់រងការឡោមព័ទ្ធមួយនេះ។

លោក Michiel Servaes នាយកអង្គការ Oxfam Novib បាននិយាយថា មនុស្សជា១៥០.០០០នាក់ បានចូលរួមការតវ៉ាដោយអំពាវនាវឱ្យដាក់ទណ្ឌកម្មដ៏ម៉ឺងម៉ាត់ដើម្បីបញ្ឈប់ការប្រល័យពូជសាសន៍នៅលើដែនដីហ្កាហ្សាដែលនៅតែបន្តគ្មានសញ្ញាបញ្ចប់ ៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ពេលកំពុងផ្សាយផ្ទាល់
2025/06/17 12:55:03 pm        1
រុស្ស៊ី ទាមទារឲ្យអ៊ុយក្រែនកម្ទេចចោលអាវុធទាំងអស់របស់លោកខាងលិច
2025/06/17 12:27:27 pm        1
ប្រជាជនអ៊ីរ៉ង់នៅតែស្ថិតក្នុងទីក្រុងតេអេរ៉ង់ ទោះបីជាមានការវាយប្រហាររបស់អ៊ីស្រាអែលក៏ដោយ
2025/06/17 12:21:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុនឥណ្ឌាជាង ២០ក្រុមហ៊ុនមករកដៃគូវិនិយោគនៅកម្ពុជា

2025/06/17 01:36:21 pm
​ខេត្តព្រះវិហារ ត្រូវបានប្រកាស និងប្រគល់ជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
2025/06/17 01:03:15 pm
​អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើស្ថានីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ពេលកំពុងផ្សាយផ្ទាល់
2025/06/17 12:55:03 pm
​ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនទៅទីសុវត្ថិភាពបណ្ដោះអាសន្ននៅខេត្តឧត្តរមានជ័យ
2025/06/17 12:48:03 pm
​ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជាដៃគូមិនមែនត្រឹមតែផ្តល់ការគាំទ្រ និង ផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា
2025/06/17 12:42:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/16 03:45:24 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/15 02:21:22 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/15 09:54:02 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am