អង់គ្លេសបង្កើនការព្រមានពីការធ្វើដំណើរទៅអ៊ីស្រាអែលដល់កម្រិតខ្ពស់បំផុត ក្នុងពេលមានភាពតានតឹងក្នុងតំបន់

2025/06/16 09:54:38 pm        142

ការិយាល័យការបរទេសអង់គ្លេស កាលពីថ្ងៃអាទិត្យបានបង្កើនការណែនាំអំពីការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលដល់កម្រិតព្រមានពណ៌លឿងទុំខ្ពស់បំផុត ដោយព្រមានពលរដ្ឋមិនឲ្យធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសនេះ។ កាលពីពេលមុន បានកំណត់នៅកម្រិតពណ៌លឿង ណែនាំមិនឲ្យធ្វើដំណើរសំខាន់ៗ ប៉ុន្តែគោលការណែនាំត្រូវបានបង្កើនដល់កម្រិតពណ៌លឿងទុំ ដែលជំរុញឱ្យពលរដ្ឋជៀសវាងការធ្វើដំណើរទាំងអស់។

ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស ដែលថាខ្លួនកំពុងដាក់ពង្រាយកងកម្លាំងអាកាសបន្ថែម ជា«វិធានការណ៍ប្រុងប្រយ័ត្នជាមុន» ក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

កាលពីពេលមុន អ៊ីរ៉ង់បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសបារាំង ដោយបញ្ជាក់ថា ខ្លួននឹងកំណត់គោលដៅលើមូលដ្ឋានយោធា និងទ្រព្យសម្បត្តិកងទ័ពជើងទឹកនៅក្នុងតំបន់ ប្រសិនបើពួកគេធ្វើអន្តរាគមន៍ដើម្បីការពារអ៊ីស្រាអែលប្រឆាំងនឹងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ពលរដ្ឋអង់គ្លេសរាប់ពាន់នាក់បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល។ ក្នុងការឆ្លើយតបទៅនឹងស្ថានភាពសន្តិសុខកាន់តែធ្លាក់ចុះយ៉ាប់យ៉ឺន អាជ្ញាធរអង់គ្លេសត្រូវបានគេនិយាយថា កំពុងត្រៀមផែនការបន្ទាន់សម្រាប់ការជម្លៀសប្រជាជន។


អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        24
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        43
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm