ពលរដ្ឋប៉ាឡេស្ទីនបារម្ភថា ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ នឹងបង្វែរការយកចិត្តទុកដាក់របស់ពិភពលោកចេញពីហ្កាហ្សា

2025/06/16 10:00:35 pm        164

ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្រ្ទីប បានសម្ដែងក្ដីកង្វល់របស់ខ្លួនថា ពួកគេពិតជាព្រួយបារម្ភណាស់ថា ជម្លោះកាន់តែខ្លាំងក្លាឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ពិភពលោក ឱ្យចាកឆ្ងាយពីវិបត្តិមនុស្សធម៌ដ៏បន្ទាន់ និងធ្ងន់ធ្ងររបស់ពួកគេ។

ខណៈពេលដែលយន្តហោះយោធាអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ បានបាញ់មីស៊ីលបាលីស្ទិកទៅកាន់ទីក្រុងនានារបស់អ៊ីស្រាអែល ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា កំពុងបន្តជួបការលំបាកក្នុងការស្វែងរកស្បៀងអាហារចម្អែតក្រពះ បណ្ដាញអ៊ីនធឺណិតត្រូវកាត់ផ្ដាច់ និងបន្តរត់គេចពីការវាយប្រហារ។

ជនជាតិប៉ាឡេស្ទីនដែលរស់នៅក្នុងលំនៅឋានបែកបាក់ក្នុងទីក្រុងហ្កាហ្សា បាននិយាយថា "ពេលនេះ គ្រប់គ្នាកំពុងនិយាយតែពីអ៊ីរ៉ង់ ហើយហ្កាហ្សាបានក្លាយជាបញ្ហាបន្ទាប់បន្សំប៉ុណ្ណោះ"។ អ្នកស្រុកហ្កាហ្សាទាំងនោះបន្ថែមថា អ្វីដែលគួរឱ្យបារម្ភជាងនេះទៅទៀតគឺថា ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ អាចបំផ្លាញកិច្ចប្រឹងប្រែងដែលត្រូវការយ៉ាងខ្លាំង ដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

កិច្ចខិតខំប្រឹងប្រែងម្តងហើយម្តងទៀតក្នុងការបង្កើតកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបរាជ័យក្នុងប៉ុន្មានខែថ្មីៗនេះ ដោយអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងបញ្ចប់សង្គ្រាមបន្ទាប់ពីកម្ចាត់ក្រុមហាម៉ាសឱ្យអស់ ហើយក្រុមហាម៉ាសនិយាយថា ខ្លួននឹងមិនចុះចាញ់ឡើយ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        4
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm