ការិយាល័យ​ឥណទាន​កម្ពុជា ត្រៀម​ឥណទាន ១​លាន​ដុល្លារ ដើម្បី​ជំរុញ​បរិយាបន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

2021/12/25 12:07:38 am        490

​ភ្នំពេញ៖ ការិយាល័យ​ឥណទាន​កម្ពុជា បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​គាំទ្រ យុទ្ធសាស្ត្រ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​ជាតិ​សរុប​ជា មាន​ទំហំ​ទឹកប្រាក់​ចំនួន ១​លាន​ដុល្លារ​អាមេរិក ដើម្បី​លើកកម្ពស់ និង​ពង្រឹង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ​។​

​ការិយាល័យ​ឥណទាន​កម្ពុជា នៅ​ថ្ងៃទី​២៤ ខែ ធ្នូ ២០២១ នេះ បានប្រកាស​ពី​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ ឆ្នាំ​របស់​ខ្លួន ជាមួយនឹង​ការប្តេជ្ញាចិត្ត​ចូលរួម​សរុប​ជា​សាច់ប្រាក់​មាន​ចំនួន ១ លាន​ដុល្លារ ដើម្បីគាំទ្រ​យុទ្ធសាស្ត្រ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ជាតិ ដោយ​ផ្តោត​លើ​គំនិត​ផ្តួច​ផ្តើម​ជុំវិញ​ការផ្តល់​ប្រាក់កម្ចី​ប្រកបដោយ​ទំនួល​ខុស​ត្រូវការ​ទទួល​បាន​ហិរញ្ញប្បទាន និង​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​។​

​ការ​គាំទ្រ​របស់​ការិយាល័យ​ឥណទាន​កម្ពុជា គឺ​តាមរយៈ​នៃ​ការផ្តួចផ្តើម​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ដោយ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុង​ប្រព័ន្ធ អេកូឡូស៊ី​នៃ​វិស័យ​ហិរញ្ញវត្ថុ​ក្នុងប្រទេស ដើម្បី​បន្ត​ពង្រឹង​វឌ្ឍនភាព​បន្ថែមទៀត លើ​ផ្នែក​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​។

​ជុំវិញ​ការ​ផ្តល់​ឥណទាន​នេះ​, លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ស៊ី​ប៊ី​ស៊ី ក៏បាន​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត ក្នុងការ​គាំទ្រ​ដល់​ការ អនុវត្ត NFIS ២០១៩-២០២៥ និង​ចូល​រួមចំណែក​ជំរុញ​ការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ឲ្យ កាន់តែ​ទូលំទូលាយ ដើម្បី​បង្កើន​ឱកាស សេដ្ឋកិច្ច និង​លើក​កំពស់​សុខុមាលភាព​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។​

​ចំណែក​លោកជំទាវ​បណ្ឌិត ជា សិរី ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ ស៊ី​ប៊ី​ស៊ី មានប្រសាសន៍ថា បរិ​យាប​ន្ន​ហិរញ្ញវត្ថុ គឺជា​កត្តា​ចំបង​មួយ ក្នុងការ​ជម្រុញ​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស និង​ការកាត់បន្ថយ​វិសមភាព​។

​ក្នុងនាម​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​មួយនៅក្នុងប្រទេសការគាំទ្រ​របស់​ស៊ី​ប៊ី​ស៊ី នឹង​នាំ​ឲ្យ​កិច្ចសហការ នៅក្នុង​ការផ្តួចផ្តើម របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​ជំរុញ​បរិ​យាប​ន្ន ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​។

សកម្មភាព ដែល​គាំទ្រ​ដោយ​ស៊ី​ប៊ី​ស៊ី នឹង​ជួយ​កែលម្អ​បន្ថែម​ទីផ្សារ​ឥណទាន​ប្រកបដោយ​បរិ​យាប​ន្ន និង​ប្រសិទ្ធភាព កាត់បន្ថយ​ចំណាយ​លើ​ប្រតិបត្តិការ និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​សម្រាប់​អ្នកប្រើប្រាស់​។​

​សូម​បញ្ជាក់​៖ ស៊ី​ប៊ី​ស៊ី​គ្រប់គ្រង​ប្រព័ន្ធ​របាយការណ៍​ឥណទាន​ដ៏​ទូលំទូលាយ​បំផុត​នៅក្នុង​ប្រទេស ដែល​គ្របដណ្តប់​លើ​ប្រវត្តិ​ឥណទាន របស់​អ្នក​ខ្ចីប្រាក់​ជាង ៧លាន​នាក់ ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា​សមាជិក​ជាង ១៧០ ក្រោម​ប្រកាស​ស្តីពី​របាយការណ៍​ឥណទាន របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​អាច​ឲ្យ​អ្នកផ្តល់​ប្រាក់កម្ចី ពិនិត្យមើល​ប្រវត្តិ​ឥណទាន​របស់​អ្នក​ខ្ចី​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ដំណើរការ សម្រេច ចិត្ត​យូរ និង​ស្មុគស្មាញ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​, 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm