ការបិទនេះ ប៉ះពាល់ដល់ច្រកឆ្លងកាត់ Taftan ក្នុងស្រុក Chaghi ច្រក Gabd-Rimdan ក្នុងស្រុក Gwadar ច្រក Chedgi និង Jirrak ក្នុងស្រុក Panjgur និងច្រក Rideeg Mand ក្នុងស្រុក Kech ។ ច្រកទាំងអស់ គឺជាផ្លូវសំខាន់សម្រាប់ការធ្វើដំណើរឆ្លងព្រំដែន និងពាណិជ្ជកម្ម ក្នុងស្រុករវាងខេត្តប៉ាឡូជីស្ថាន (Balochistan)និងប្រទេសអ៊ីរ៉ង់។
លោក Jawad Ahmed Zehri ជំនួយការស្នងការស្រុក Gwadar បានប្រាប់សារព័ត៌មាន Arab News ថា «គ្រប់ប្រភេទនៃចលនាថ្មើរជើង នៅព្រំដែន Gabd-Rimdan ត្រូវបានផ្អាកដោយសារតែជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែល»។
លោកបាននិយាយថា សកម្មភាពពាណិជ្ជកម្មនៅច្រកឆ្លងកាត់ នឹងនៅតែបើកចំហ ហើយពលរដ្ឋប៉ាគីស្ថានដែលជាប់គាំងក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញ ប៉ុន្តែគ្មានការចូលថ្មីទៅក្នុងអ៊ីរ៉ង់នឹងត្រូវបានអនុញ្ញាតតាមរយៈចំណុចនេះ រហូតដល់មានការជូនដំណឹងបន្ថែម។
នៅក្នុងបទបញ្ជាដាច់ដោយឡែកមួយ អាជ្ញាធរក៏បាននិយាយថា ច្រកព្រំដែន Taftan ក្នុងស្រុក Chaghi ត្រូវបានបិទសម្រាប់ចរាចរណ៍ថ្មើរជើង។