ការស្ទង់មតិបង្ហាញពីគាំទ្រ ចំពោះនាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba កើនឡើង នៅមុនការបោះឆ្នោត

2025/06/16 10:43:10 pm        54


យោងតាមការស្ទង់មតិថ្មីមួយ បានបង្ហាញថា ការគាំទ្រជាសាធារណៈ ចំពោះនាយករដ្ឋមន្ត្រីជប៉ុន កំពុងកើនឡើង បន្ទាប់ពីរដ្ឋាភិបាលបានចាត់វិធានការដោះស្រាយតម្លៃអង្ករឡើងថ្លៃខ្ពស់ ដោយនេះជាសញ្ញាវិជ្ជមាន សម្រាប់លោក Shigeru Ishiba ខណៈដែលលោកតម្រង់ឆ្ពោះទៅរកបោះឆ្នោត និងព្យាយាមឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ការស្ទង់មតិដែលធ្វើឡើងកាលពីចុងសប្តាហ៍កន្លងមកដោយសារព័ត៌មាន Kyodo News បានបង្ហាញថា កម្រិតគាំទ្រ ចំពោះគណៈរដ្ឋមន្ត្រីរបស់លោក Ishiba គឺ ៣៧ភាគរយ ដោយកើនឡើងពី ៣១,៧ភាគរយពីការស្ទង់មតិ កាលពីខែឧសភា។ ចំណែកការស្ទង់មតិដាច់ដោយឡែកមួយពីសារព័ត៌មាន Asahi បានបង្ហាញការគាំទ្រកម្រិត ៣២ភាគរយដែលប្រែប្រួលតិចតួចពី ៣៣ភាគរយ នៅក្នុងការស្ទង់មតិខែឧសភា។ 

គួរបញ្ជាក់ថា តម្លៃអង្ករឡើងខ្ពស់ គឺជាកង្វល់ធំបំផុតមួយ សម្រាប់អ្នកបោះឆ្នោត ដែលនឹងទៅបោះឆ្នោតជ្រើសរើសសភាជាន់ខ្ពស់ នៅខែកក្កដា។ រដ្ឋបាលរបស់លោក Ishiba បានបញ្ចេញស្តុកអង្កររបស់រដ្ឋាភិបាលមួយចំនួន និងបង្កើតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដើម្បីដោះស្រាយការផ្គត់ផ្គង់ស្បៀងអាហារសំខាន់។

តែយ៉ាងណាក្ដី បើទោះបីជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ជុំវិញបញ្ហាតម្លៃអង្ករ ហាក់ដូចជាបានជួយលោក Ishiba ក៏ដោយ ក៏ចំណាត់ការកាលពីសប្តាហ៍មុន ដើម្បីដោះស្រាយការកើនឡើងនូវការចំណាយខ្ពស់នៃការរស់នៅ ដោយការផ្តល់សាច់ប្រាក់ មិនសូវទទួលបានផលល្អឡើយ។

ហើយការស្ទង់មតិរបស់សារព័ត៌មាន Kyodo ដដែល បានបង្ហាញថា ៥៤ភាគរយ បានជំទាស់នឹងការសន្យារបស់បក្សកាន់អំណាច ក្នុងការផ្តល់ឲ្យមនុស្សម្នាក់ៗនូវទឹកប្រាក់ ២០.០០០យ៉េន (១៤០ដុល្លារ) ខណៈដែល ៦៧ភាគរយនៃអ្នកឆ្លើយតបទៅនឹងការស្ទង់មតិរបស់សារព័ត៌មាន Asahi បានប្រាប់ថា ពួកគេមិនបានយល់ព្រម ចំពោះចំណាត់ការនេះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm