អភិបាលក្រុង៖ បម្រាមគោចរ នៅទីក្រុង Los Angeles នឹងបន្ត «២-៣ថ្ងៃទៀត»

2025/06/16 11:03:08 pm        144


អភិបាលក្រុង លោកស្រី Karen Bass កាលពីថ្ងៃអាទិត្យ (ទី១៥ ខែមិថុនា) បានប្រាប់ថា បម្រាមគោចរពេលយប់ នៅទីក្រុង Los Angeles នឹងបន្ត «២-៣ថ្ងៃទៀត» ជាថ្ងៃទី៩ នៃការតវ៉ាដែលបានឃើញថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមការបង្ក្រាបគាំទ្រដោយយោធា។

គួរបញ្ជាក់ថា ក្រុមបាតុករបានចាប់ផ្តើមការតវ៉ា កាលពីថ្ងៃទី៦ ខែមិថុនា ប្រឆាំងនឹងប្រតិបត្តិការឆ្មក់អន្តោប្រវេសន៍ដែលធ្វើឡើងដោយរដ្ឋបាលរបស់លោក Trump ដើម្បីប្រមូលជនអន្តោប្រវេសន៍ខុសច្បាប់ នៅទីក្រុងដែលសម្បូរដោយប្រជាជនមកពីតំបន់អាមេរិកឡាទីន ក្នុងរដ្ឋកាលីហ្វ័រញ៉ាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។

ការប្រមូលផ្តុំគ្នាគឺភាគច្រើនប្រកបដោយភាពអហិង្សា និងស្ថិតនៅក្នុងរង្វង់តំបន់តូចមួយនៃទីក្រុង Los Angeles ប៉ុន្តែត្រូវបានបំផ្លាញដោយអំពើហិង្សាម្ដងម្កាល និងគួរឲ្យភ្ញាក់ផ្អើលដែលលោក Trump មកពីគណបក្សសាធារណរដ្ឋ បានប្រើប្រាស់ជាលេស ដើម្បីដាក់ពង្រាយកងឆ្មាំជាតិចំនួន ៤.០០០នាក់ និងទាហានម៉ារីន ៧០០នាក់។

ការដាក់ពង្រាយពិសេសនេះ បានកើតមានឡើង បើទោះជាមន្ត្រីមូលដ្ឋានបានតវ៉ា ដោយទទូចថា ស្ថានការណ៍ស្ថិតនៅក្រោមការគ្រប់គ្រងក៏ដោយ។ លោកស្រី Bass បានចេញបម្រាមគោចរពេញមួយយប់ កាលពីថ្ងៃទី១០ ខែមិថុនា នៅតំណ់ដែលជាចំណុចកណ្ដាលនៃការតវ៉ា ដើម្បីបញ្ឈប់ហេតុការណ៍បំផ្លិចបំផ្លាញ និងអំពើចោរកម្ម។

កាលពីថ្ងៃទី១៥ ខែមិថុនា លោកស្រីបានប្រាប់ថា លោកស្រីសង្ឃឹមថា ចំនួនមនុស្សនៅពីក្រោយឧប្បត្តិហេតុហិង្សានេះ នឹងថយចុះ។ អំឡុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយប៉ុស្តិ៍ព័ត៌មានក្នុងស្រុក KTLA អមដោយការបន្ថែម ដែលថា លោកស្រីមិនអាចទស្សន៍ទាយបានថា តើរយៈពេលប៉ុន្មានថ្ងៃទៀតឲ្យពិតប្រាកដទេនោះ លោកស្រីបានឲ្យដឹងថា៖ «ខ្ញុំត្រឹមតែដឹងថា ពិតណាស់ បម្រាមគោចរនឹងមានយ៉ាងហោចណាស់ ២-៣ថ្ងៃទៀត»៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm