គណៈប្រតិភូនៃប្រទេសនីហ្សេរីយ៉ា មួយក្រុមមកសិក្សាស្វែងយល់ពីដំណើរការកសាងសន្ដិភាព និងការអភិវឌ្ឍឡើងវិញលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជាតាមរយៈការបោសសម្អាតមីន

2025/06/16 11:09:53 pm        139

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូប្រទេសនីហ្សេរីយ៉ា ដឹកនាំដោយលោក Mohammed Goni Alkali នាយកប្រតិបត្តិនៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ក្នុងឱកាសបំពេញទស្សនកិច្ចការងារចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥។​ 

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ គណៈប្រតិភូនៃប្រទេសនីហ្សេរីយ៉ា មានបំណងសិក្សាស្វែង យល់អំពីបទពិសោធរបស់ប្រទេសកម្ពុជាដែលធ្លាប់ឆ្លង កាត់សម័យសង្រ្គាមជាង៣ទស្សវត្សរ៍ ការបង្រួបបង្រួមជាតិតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ការស្វែងយល់ឲ្យស៊ីជម្រៅពីដំណើរការកសាងសន្ដិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងដំណើរការស្ដារនិងការកសាងឡើងវិញ ព្រមទាំងការអភិវឌ្ឍឡើងវិញលើគ្រប់វិស័យប្រកបដោយចីរភាព ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបោស សម្អាតមីន ។ 

តាមរយៈជំនួបពិភាក្សានេះ លោក Mohammed Goni Alkali បានសម្តែងនូវការកោតសរសើរចំពោះការ សម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញឡើងវិញប្រកបដោយភាពខ្លាំង ជាពិសេសការដាក់ចេញនូវគោលនយោបាយវិស័យសកម្ម ភាពកំចាត់មីន ដែលកម្ពុជាសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់លើឆាកអន្តរជាតិ ។ លោកសង្ឃឹមថា អង្គភាព CMAC និងចែករំលែកបទពិសោធន៍ដែលបានអនុវត្តប្រកបដោយជោគជ័យកន្លងមក លើការងារបោសសម្អាតមីនមនុស្សធម៌ និងការពង្រឹងការចូលរួមរបស់ប្រជាជននៅក្នុងការការពារពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។ 

ឯកឧត្តម ហេង រតនា បានឲ្យដឹងដែរថា គណ:ប្រតិភូពិតជាមានបំណងស្វែង យល់សន្តិភាពនិងសកម្មភាពកម្ចាត់មី&សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ឯកឧត្តមបានបន្តថា រដ្ឋាភិបាលជប៉ុនតាមរយៈJICA​ បានរៀបចំដំណេីរទស្សនកិច្ចសិក្សានេះឡេីង​ ដេីម្បីពង្រឹងកិច្ចសហ ប្រតិ បត្តិការអន្តរជាតិ​ និងការចែករំលែកបទពិសោធសកម្មភាពកម្ចាត់មីនមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា​ ជាមួយប្រទេសមានបញ្ហាមីន&សំណល់យុទ្ធភណ្ឌសង្គ្រាមនៅលេីពិភពលោក ។  ជាក់ស្តែង​ អង្គភាពសុីម៉ាក់ត្រៀមសហការជាមួយប្រទសអាហ្វិកចំនួន៥រួមមាន​ប្រទេសនីហ្សេរីយ៉ា​ ស៊ូដង់ខាងត្បូង​ អេចូពី ស៊ូដង់​ និងប្រទេសសូម៉ាលី​ ដេីម្បីការហ្វឹកហ្វឺនសកម្មភាពមីនមនុស្សធម៌ក្រោមការគាំទ្រពីរដ្ឋាភិបាលជប៉ុន។

សូមបញ្ជាក់ថា​ សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា (Federal Republic of Nigeria) គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្រ្វិកខាងលិចជាប្រទេស​ ដែលមានចំនួនប្រជាជនច្រើន ជាងគេនៅទ្វីបអាហ្រ្វិក។ នីហ្សេរីយ៉ាមានទីតាំងភូមិសាស្ត្រនៅរវាងវាលលំហសាហែលទៅភាគខាងជើង និង ឈូង សមុទ្រគីនេនៅភាគខាងត្បូងក្នុងមហា សមុទ្រអាត្លង់ទិក ដោយគ្របដណ្ដប់លើផ្ទៃដីសរុប ៩២៣,៧៦៩ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង ២២៨ លាននាក់​ (គិតត្រឹមឆ្នាំ២០២៣)​ ជាប់លេខ៦លេីសកលលោក ។ ប្រទេសនីហ្សេរីយ៉ា​ នេះមានសង្គ្រាមកាលពីឆ្នាំ ១៩៦៧ -១៩៧០​ និងបន្តមានសង្គ្រាមជាហូរហែរមកទៀតដោយមានជនជាតិ ភាគតិចប្រមាណ២៥០៕  ដោយ ៖ ភារម្យ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        141
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        72
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm