មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលើកទឹកចិត្តដល់សិស្សបឹងធំ ឱ្យខំរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

2025/06/17 02:22:02 am        186

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តដល់សិស្សានុសិស្សនៅវិទ្យាល័យបឹងធំ យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើ ខ្លួនឲ្យទៅជាទំពាំងស្នងឫស្សីដ៏ល្អ ក្លាយជាធនធានដែលមានសក្តានុពល ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យមាន ការរីកចំរើន។

​ លោកជំទាវ សំបូរ សម្ភស្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកឡើងនៅក្នុងពិធីចែករង្វាន់សិស្សពូកែ នៅវិទ្យាល័យបឹងធំ និងការទទួលទានអាហារសាមគ្គី នៅក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២៥ នេះថា ជុំវិញការ អភិវឌ្ឍន៍ធនធានមនុស្ស រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា, បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង លើការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា, និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាពិសេសនៅក្នុងសម័យនេះ ក្រៅពីការ រៀននៅសាលា ឬការអានសៀវភៅ ប្អូនៗអាចសិក្សា ស្រាវជ្រាវ នៅតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងៗទៀត ដើម្បីបំពេញនូវចំនុច ខ្វះខាត ឬការទទួលបានព័ត៌មានថ្មីៗ សម្រាប់ជាពុទ្ធិពង្រឹកចំណេះដឹងបន្ថែម។

 លោកជំទាវ បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែអនុវត្តន៍បន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយ តម្រូវឲ្យ មានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ផលិតនូវធនធានមនុស្សប្រកបដោយគុណភាព និងមានសក្តានុពល ដើម្បីចូលរួម ចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចំរើន ភាពសុខដុម និងចីរភាព ក្នុងនោះការអបរំត្រូវតែឆ្លើយតបទៅនឹងទីផ្សារ ពលកម្ម និងមានដំណើរការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្ម ព្រោះការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ។

ជុំវិញស្ថានភាពនយោបាយដែលកំពុងបង្កដោយទាហ៊ានថៃ, ឯកឧត្តម ប៊ុន សំបូរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បាន អំពាវដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងធំ សូមកុំមានការភ័យខ្លាច ឬជឿពាក្យញ៉ោះញ៉ង់ពីជនមួយក្តាប់តូច ដែល តែងតែអុកឡុកក្នុងសង្គម បញ្ហានេះ, សូមបងប្អូនទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ដើម្បីចូលរួមវិស័យការងារ និងការអភិវឌ្ឍន៍ ប្រទេសជាតិយើងឱ្យកាន់តែរុងរឿង។

លោកជំទាវ អៀង ឫទ្ធា ប៊ុន សំបូរ បានលើកឡើងផងដែរថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយ ថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកបដោយសក្តានុពល ។ បញ្ហានេះ សូមក្មួយៗដែលជាសិស្សពូកែ ត្រូវយកចិត្តទុកដាក់ខិតខំ រៀនសូត្របន្ថែម និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ ដើម្បីឈានទៅចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះដែរ ឯកឧត្តមនិងលោកជំទាវ ក៏បានចែកជូនវិញ្ញាបនបត្រ សម្ភារៈសិក្សា និងថវិកាមួយចំនួន ជូនដល់ សិស្សពូកែនៅវិទ្យាល័យបឹងធំ និងក៏មានការចាប់រង្វាន់ជាច្រើនមុខ ដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលទទួលបានចំណាត់ ថ្នាក់លេខ១ លេខ២ និងលេខ៣ និងសិស្សានុសិស្សដែលមិនជាប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋ និងការចែករទេះ រុញជូនជនពិការភាព១នាក់ និងការចែកកុំព្យូទ័រដល់វិទ្យាល័យបឹងធំផងដែរ៕

 អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        115
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        222
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        210

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm